កាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ការលក់ផលិតផលរោមសត្វ
អភិបាលរដ្ឋលោក Gavin Newsom បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃសុក្រ ដែលនឹងធ្វើឱ្យការលក់ បរិច្ចាគ ឬផលិតផលិតផលរោមសត្វ ទៅជារឿងខុសច្បាប់។ សេចក្ដីព្រាងដែលត្រូវបានសរសេរដោយអ្នកនិពន្ធសភារដ្ឋគឺអ្នកស្រី Laura Friedman ត្រូវអនុវត្តចំពោះសម្លៀកបំពាក់ កាបូបដៃ ស្បែកជើង និងរបស់របរផ្សេងៗទៀតដែលធ្វើពីរោមសត្វ ហើយអ្នកដែលរំលោភច្បាប់នឹងត្រូវទទួលទោសទណ្ឌស៊ីវិល។

ផលិតផលរោមសត្វ (ប្រើរួច) និងផលិតផលបង់ពន្ធ ត្រូវបានលើកលែងពីការហាមឃាត់ រួមជាមួយស្បែកគោ និងស្បែកចៀម។ ផលិតផលរោមសត្វដែលត្រូវបានប្រើសម្រាប់គោលបំណងសាសនា ឬដោយកុលសម្ព័ន្ធអាមេរិកក៏ត្រូវបានលើកលែងផងដែរ ហើយរោមសត្វដែលត្រូវបានយកដោយស្របច្បាប់ដោយមានអាជ្ញាប័ណ្ណប្រមាញ់នៅតែត្រូវបានអនុញ្ញាត។ ច្បាប់នេះចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
អ្នកដែលរំលោភច្បាប់ “គ្មានរោមសត្វ” អាចត្រូវបានពិន័យជាប្រាក់ ៥០០ដុល្លារ ហើយអ្នកប្រព្រឹត្តិបទល្មើសម្តងទៀត នឹងត្រូវពិន័យរហូតដល់ ១,០០០ ដុល្លារ។ ច្បាប់នេះបានចេញឡើងនៅពេលដែលអ្នកច្នៃម៉ូដលំដាប់ខ្ពស់មួយចំនួនរួមមាន Gucci, Versace និង Prada បានប្រកាសថា ពួកគេបានបញ្ឈប់ ឬមានគម្រោងបញ្ឈប់ការប្រើរោមសត្វក្នុងការរចនារបស់ពួកគេ៕



អត្ថបទ៖ លីដា