ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីបង្ហាញថា ដើរយឺតជាសញ្ញានៃភាពចុះខ្សោយខាងរាងកាយ និងការយល់ដឹង

    BY autoadmin October 14, 2019
    ការស្រាវជ្រាវថ្មីបង្ហាញថា ដើរយឺតជាសញ្ញានៃភាពចុះខ្សោយខាងរាងកាយ និងការយល់ដឹង

    ការស្រាវជ្រាវថ្មីដោយសាកលវិទ្យាល័យឌុក (Duke University) បានបង្ហាញថា ល្បឿននៃការដើរអាចព្យាករណ៍ពីគ្រោះថ្នាក់របស់មនុស្សម្នាក់ៗបាន ហើយវាអាចដឹងមុនរាប់សិបឆ្នាំ មុនពេលរោគសញ្ញានៃជំងឺចាប់ផ្ដើមមាន រាប់បញ្ចូលទាំងជំងឺវង្វេងស្មារតី (dementia) ផងដែរ។ ខួរក្បាល និងដងខ្លួនរបស់អ្នកដើរយឺត កាន់តែចុះទ្រុឌទ្រោមនៅពេលដែលពួកគេឈានដល់អាយុ ៤៥ឆ្នាំ ។ ចំណែកសួត ធ្មេញ និងប្រព័ន្ធភាពស៊ាំរបស់អ្នកដើរយឺត ហាក់ដូចជាមិនល្អដូចអ្នកមានចលនាលឿនជាងពួកគេនោះទេ។

    ការរកឃើញនេះអាចនាំឱ្យមានកម្មវិធីពិនិត្យកុមារ សម្រាប់ជំងឺភ្លេចភ្លាំង និងស្ថានភាពគំរាមកំហែងដល់អាយុជីវិតដទៃទៀត។ ក៏ព្រោះថា អ្នកដើរយឺតឆាប់ចាស់ជាងធម្មតា ហើយការពិតទៅអ្នកដើរយឺតអាចត្រូវបានគេកំណតសញ្ញាតាំងតែពីពួកគេមានអាយុ ៣ឆ្នាំ មកម៉្លេះ ដោយប្រើតេស្ត IQ, យល់ដឹងភាសា, ភាពអត់ធ្មត់ និងការគ្រប់គ្រងអារម្មណ៍ផ្សេងៗ។ ដូច្នេះហើយវាមានន័យថា សកម្មភាពពីអាយុ ៣ឆ្នាំ អាចបង្ហាញថាពួកគេជាមនុស្សដើរយឺតនៅពេលឈានដល់អាយុ ៤៥ ខណៈពេលដែលមកដល់អាយុនេះ ពួកគេចាប់ផ្ដើមចុះទ្រុឌទ្រោមខាងរាងកាយ និងការយល់ដឹងជាងមនុស្សធម្មតា ជាមួយចង្វាក់យឺតៗរបស់ពួកគេនេះ៕

    អត្ថបទ៖ លីដា

    Share This Post: