ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Double or nothing! ជាងកាត់សក់ម្នាក់នេះប្រកាសថា គាត់នឹងកាត់សក់ FREE ឱ្យអតិថិជនណាដែលលេង FIFA20 ឈ្នះគាត់

    BY autoadmin October 14, 2019
    Double or nothing! ជាងកាត់សក់ម្នាក់នេះប្រកាសថា គាត់នឹងកាត់សក់ FREE ឱ្យអតិថិជនណាដែលលេង FIFA20 ឈ្នះគាត់

    ហាងកាត់សក់មួយនៅចក្រភពអង់គ្លេស កំពុងផ្តល់ឱកាសដល់អតិថិជនក្នុងការកាត់សក់ដោយឥតគិតថ្លៃ ដែលជាថ្នូរនឹងជ័យជំនះលើហ្គេម FIFA 20 ។ ហាងកាត់សក់នោះឈ្មោះថា CSF Barbering មានទីតាំងស្ថិតនៅចំកណ្តាលនៃ Nottingham ដែលនៅក្នុងហាងផ្ទាល់គឺមានបំពាក់ដោយឧបករណ៍លេងហ្គេម Playstation 4 រួចជាស្រេច ដើម្បីទទួលស្វាគមន៍ជើងខ្លាំងដែលអាចបំបាក់ម្ចាស់ហាងបានជាមួយនឹងការភ្នាល់ “double or nothing” ។

    ម្ចាស់ហាង Connor Storer-Fry វ័យ ២២ឆ្នាំ បាននិយាយថា៖ គាត់ចូលចិត្តលេងហ្គេម FIFA20 ណាស់ ហើយមិនមែនលេងត្រឹមទុកជាការសប្បាយនោះទេ គឺគាត់ច្បាស់លាស់ជាមួយនឹងវាណាស់ ដូច្នេះហើយទើបបានជាគាត់បង្កើតការភ្នាល់នេះឡើង។ ជាធម្មតាតម្លៃកាត់សក់គឺពី ៨-៩ផោន សម្រាប់កាត់ធម្មតា ហើយតម្លៃ ១៥ផោន (១៨.៨ដុល្លារអាមេរិក) បូករួមទាំងកោរពុកចង្កាជាដើម។ គាត់ក៏មានសមាជិកក្រុមផ្ទាល់ខ្លួនផងដែរ ប៉ុន្តែគាត់បានអួតខ្លួនថា ភាគច្រើនគឺគាត់ជាអ្នកស្រោចស្រង់ឱ្យក្រុមឈ្នះ។

    សម្រាប់ការភ្នាល់គឺងាយស្រួល ប្រសិនបើអតិថិជនយកឈ្នះគាត់បានគាត់ហ្នឹងកាត់សក់ឱ្យ FREE! ប៉ុន្តែបើចាញ់គឺត្រូវបង់ប្រាក់ឱ្យគាត់ទ្វេគុណវិញ។ លោក Connor បានឱ្យដឹងថា រហូតមកដល់ពេលនេះ គាត់បានចាញ់ការប្រកួតពី ១០ ទៅ ១៥ហ្គេមហើយ ប៉ុន្តែគាត់បានឈ្នះពី ២០ ទៅ ២៥ដងឯណោះ។ មានហាងខ្លះចាប់ផ្ដើមហ្គេមភ្នាល់ស្រដៀងនេះដែរ ប៉ុន្តែម្ចាស់ហាងទាំងនោះត្រូវខាតបង់ ដោយសារពួកគេមិនមាននិស្ស័យជាមួយហ្គេម ឬលេងអន់ពេកពិបាកនឹងឈ្នះអតិថិជន។ ចុះលោកអ្នកវិញយល់យ៉ាងណាដែរ?

    អត្ថបទ៖ លីដា

    Share This Post: