ខ្សែប្រយុទ្ធ Mohamed Salah បានប្រាប់ទៅកាន់ Real Madrid ថា៖ បើចង់បានរូបគេនៅក្នុងរដូវកាលក្រោយ ត្រូវតែហ៊ានធ្វើតាមបំណងប្រាថ្នាគេពីរយ៉ាងជាមុនសិន
- April 2, 2018
យោងតាមសារពត៌មាន Don Balon បានចុះផ្សាយថា៖ ខ្សែប្រយុទ្ធកំពុងលេចធ្លោរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Mohamed Salah បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថាបើចង់បានរូបគេទៅកាន់ទឹកដី Santiago Bernabeu នៅក្នុងរដូវកាលក្រោយ ត្រូវសន្យាធ្វើរឿងពីរយ៉ាងទើបរូបគេព្រមចាកចេញទៅកាន់ក្លឹបអធិរាជសរ Real Madrid។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបវ័យ 25 ឆ្នាំរូបនេះបានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថា៖ ប្រសិនបើចង់បានរូបគេមែននោះ Real Madrid ត្រូវសន្យាជាមួយនឹងលក្ខខ័ណ្ឌពីរយ៉ាង៖
1. ក្លឹបអធិរាជសរ Real Madrid ត្រូវធានាថាខ្សែប្រយុទ្ធ Mohamed Salah នឹងជាប់ឈ្មោះកីឡាករជម្រើសរហូតនៅក្នុងគ្រប់ការប្រកួតពានរង្វាន់ផ្សេងៗ។
2. ក្លឹបអធិរាជសរ Real Madrid ត្រូវតែសន្យាផ្ដល់ប្រាក់ឈ្នួលពលកម្មអោយរូបគេថ្លៃជាងគេទី 2 នៅក្នុងក្លឹបអធិរាជសរ Real Madrid បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo។
ពេលនេះក្លឹបអធិរាជសរ Real Madrid កំពុងតាមចែចូវខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool ដែលតម្លៃផ្ទេរខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃផ្ទេរថ្លៃជាងខ្សែប្រយុទ្ធ Neymar ដែលចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG ទៅទៀត។

បុត្រ
ប្រភព៖ Goal
- Share This Post:






