ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចង់ស្អាតទៅវះកាត់កែត្របកភ្នែក២ជាន់ ចុងក្រោយមានបញ្ហាមិនអាចបិទភ្នែកជិតជារៀងរហូត

    BY autoadmin October 15, 2019
    ចង់ស្អាតទៅវះកាត់កែត្របកភ្នែក២ជាន់ ចុងក្រោយមានបញ្ហាមិនអាចបិទភ្នែកជិតជារៀងរហូត

    ចិន៖ ស្រ្តីម្នាក់បានកើតមានបញ្ហាដ៏ចម្លែកមួយគឺមិនអាចបិទភ្នែកជិតទាល់តែសោះ ដែលបញ្ហានេះបានកើតឡើងក្រោយនាងព្យាយាមព្យាយាមវះកាត់កែសម្ផស្ស ដើម្បីឲ្យមានត្របកភ្នែកពីរជាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិ​ន ខណៈអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះមិនត្រូវបានគេបង្ហាញឡើយ ព្រោះសាមីខ្លួនផ្ទាល់សូមរក្សាការសម្ងាត់ដោយនាងមិនចង់ឲ្យសាធារណៈជនដឹងពីរឿងអាស្រូវរបស់នាង។ យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅរកសេវាកម្មវះកាត់ឲ្យមានត្របកភ្នែកពីរជាន់នៅក្លីនិកឯកជនមួយដោយមានតម្លៃសេវាកម្មចំនួន ១៣ ០០០ យន់ (១ ៨៤០ ដុល្លារ) ។

    លទ្ធផលនៃការវះកាត់លើកទីមួយគឺភ្នែករបស់នាងត្រូវស្រវាំង ព្រោះតែនាងមិនអាចបិទភ្នែកជិតដូចធម្មតា ហើយនាងក៏បានទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគេជួយកែខៃបញ្ហាដែលនាងកំពុងតែមាននេះ។ នាងត្រូវបានគេធ្វើការវះកាត់ជាលើកទី ២ ហើយលទ្ធផលដែលនាងទទួលបានគឺកាន់តែអាក្រក់ជាងមុនទៀតដោយនាងមិនអាចបិតភ្នែកជិតតែម្តងរហូតមកទល់នឹងពេលនេះ។ រឿងរ៉ាវមួយនេះបានកើតជាការប្ដឹងផ្តល់ដល់តុលាការ ហើយចុងក្រោយខាងគ្លីនិកបានសងប្រាក់ជំងឺចិត្តចំនួន ៣០ ០០០ យន់ (៤ ២៤៥ ដុល្លារ)មកកាន់ស្ត្រីរងគ្រោះ ខណៈភ្នែករបស់នាងអាចមើលឃើញជាធម្មតា តែមិនអាចបិទជិតនោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: