ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារមានពិការភាពជាង ១៦ឆ្នាំយ៉ាងជូរចត់ ស្ដ្រីម្នាក់នេះបានបង្កើតកៅអីរុញម៉្យាង ដែលអាចឱ្យនាងមុជក្នុងទឹកបានដោយខ្លួនឯង

    BY autoadmin October 17, 2019
    ដោយសារមានពិការភាពជាង ១៦ឆ្នាំយ៉ាងជូរចត់ ស្ដ្រីម្នាក់នេះបានបង្កើតកៅអីរុញម៉្យាង ដែលអាចឱ្យនាងមុជក្នុងទឹកបានដោយខ្លួនឯង

    អ្នកនាង Sue Austin បានចាប់ផ្តើមរៀនហែលទឹក បន្ទាប់ពីនាងមានជំងឺម៉្យាងដែលធ្វើឱ្យនាងនៅជាប់នឹងកៅអីរុញរហូត មិនអាចដើរបានរយៈពេលជាង ១៦ឆ្នាំ មកហើយ។ ដោយទទួលបានការបំផុសគំនិតពីបទពិសោធន៍នេះ នាងក៏បានចាប់ផ្តើមអភិវឌ្ឍលំហាត់ថ្មីទាំងស្រុងមួយ នោះគឺមុជចូលក្នុងទឹកដោយជិះកៅអីរុញ។ ក្រោយមកអ្នកនាង Sue Austin បានស្វែងយល់ពីពិភពក្រោមទឹក ជាមួយនឹងជំនួយព្រុយប្លាស្ទិចភ្ជាប់នឹងបាតជើងកៅអីរបស់នាង។

    គម្រោងនេះប្រៀបដូចជាសេរីភាពថ្មីមួយ ដែលអាចឱ្យអ្នកជិះកៅអីរុញអាចជំនះ និងទទួលបានបទពិសោធន៍ថ្មី។ ហើយ Sue Austin កំពុងកំណត់និយមន័យថ្មីនៃ “ពិការភាព” ជាមួយនឹងការរុករកក្នុងសមុទ្រដោយការប្រើកៅអីរុញរបស់នាង។ នាងក៏បានបង្ហាញវានៅឯមហោស្រពភាពយន្តក្រុង Adelaide ហើយនាងក៏បានក្លាយជាជនពិការដំបូងដែលហែលទឹកដោយខ្លួន​ឯងផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: