ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសកំណត់ថា ស្អប់ក្រុមភេទទី៣គឺជាបទឧក្រិដ្ឋ និងអាចជាប់គុក ៦ខែ ឬរហូតដល់ ៦ឆ្នាំ ចំពោះទោសមិនអាចអត់ឱនបាន

    BY autoadmin October 19, 2019
    អង់គ្លេសកំណត់ថា ស្អប់ក្រុមភេទទី៣គឺជាបទឧក្រិដ្ឋ និងអាចជាប់គុក ៦ខែ ឬរហូតដល់ ៦ឆ្នាំ ចំពោះទោសមិនអាចអត់ឱនបាន

    ចៅក្រមនៅអង់គ្លេសត្រូវបានគេបង្គាប់ឱ្យកាត់ទោសយ៉ាងតឹងរឹង ដើម្បីបង្ក្រាបនរណាម្នាក់ដែលស្អប់ក្រុមអ្នកភេទទី៣ និងអ្នកស្រឡាញ់ភេទដូចគ្នា។ សម្រាប់បទឧក្រិដ្ឋ “ស្អប់” នេះវិញ ជនណាម្នាក់ដែលមាន “ពិរុទ្ធ” នឹងត្រូវជាប់គុក ៦ខែ ខណៈដែលជនណាដែលប្រឆាំងនឹងក្រុមមនុស្សភេទទី៣ ហើយជាទោសមិនអាចលើកលែងបាន នឹងត្រូវជាប់គុករហូតដល់ ៦ឆ្នាំ ។ ការកំណត់នេះវាកើតឡើងបន្ទាប់ពីតួលេខនៃការស្អប់បានកើនឡើងយ៉ាងគំហុក ពោលគឺការស្អប់ចំពោះក្រុមកែភេទ (transgender) បានកើនឡើងរហូតដល់ ៣៧% កាលពីឆ្នាំមុន។

    ក្រុមប្រឹក្សាផ្តន្ទាទោសលោក Julian Goose បាននិយាយថា គោលការណ៍ណែនាំនេះនឹងជួយតុលាការឱ្យចាត់វិធានការ “ជាប់លាប់” ដើម្បីផ្តន្ទាទោសពិរុទ្ធជន ដោយលោកបន្ថែមថា៖ “សណ្តាប់ធ្នាប់សាធារណៈគឺចាំបាច់ សម្រាប់ដំណើរការប្រកបដោយសុវត្ថិភាពរបស់សង្គម ហើយច្បាប់ស្វែងរកការការពារសាធារណៈពីឥរិយាបទដែលធ្វើឱ្យអន្តរាយនេះ”។ សេចក្តីណែនាំដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆាបៗនេះ ហើយសង្ឃឹមថា ប្រទេសផ្សេងៗនឹងអាចយកតាមគំរូនេះ ដើម្បីចៀសវាងការរើសអើសចំពោះក្រុម LGBT ៕

    អត្ថបទ៖ លីដា

    Share This Post: