ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែការពារ Samuel Umtiti និង​ Alex Sandro ស្ថិតនៅក្នុងគោលដៅនៃការចង់បានរបស់លោក Jose Mourinho

    BY Khmernote Media April 2, 2018
    ខ្សែការពារ Samuel Umtiti និង​ Alex Sandro ស្ថិតនៅក្នុងគោលដៅនៃការចង់បានរបស់លោក Jose Mourinho

    ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តកំណត់គោលដៅសំខាន់ក្នុងការទិញខ្សែការពារ Alex Sandro របស់ក្លឹបសេះបង្កង់ Juventus និងខ្សែការពារ Samuel Umtiti របស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។

    យោងតាមសារពត៌មាន The Time បានចុះផ្សាយអោយដឹងថា៖ លោក Jose Mourinho កំពុងរៀបចំផែនការដ៏ធំមួយក្នុងការទិញកំពូលខ្សែការពារដ៏កំពុងលេចឆ្លោនៅក្នុងរដូវកាល 2017-2018 នេះ។ ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមកញ្ចប់លុយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរដូវកាលក្រោយដើម្បីតាមប្រមាញ់កំពូលខ្សែការពារ Alex Sandro និងខ្សែការពារ Sameul Umtiti។

    គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះសង្ឃឹមថានឹងអាចចុះហត្ថលេខាទិញខ្សែការពារទាំងពីរនាក់នេះបាននៅក្នុងរដូវកាលក្រោយ។ ខ្សែការពារទាំងពីរនាក់នេះគឺជាក្ដីរំពឹងរបស់លោក Jose Mourinho ក្នុងការពង្រឹងតំបន់ការពារដែលកំពុងខ្វះខាតឡើងវិញ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay