អន្តរជាតិ
ក្រុងសៀងហៃទើបតែដាក់បម្រើ “បង្គន់ឆ្លាតវៃ” ដែលវានឹងបន្លឺសំឡេងព្រមានប្រសិនបើអ្នកចូលយូរពេក
BY autoadmin
October 19, 2019
ប្រទេសចិនបានសាងសង់បង្គន់ឆ្លាតវៃចំនួនប្រហែល ១៥០ នៅក្រុងសៀងហៃ។ អ្វីដែលពិសេសនោះគឺថា រាល់បង្គន់ទាំងនោះមានបំពាក់ដោយបច្ចេកវិទ្យាតាមដាន និងគ្រប់គ្រងក្លិនមិនល្អ, ចាត់ចែងតាមចំនួនភ្ញៀវ និងសន្សំសំចៃទឹកទៀតផង។ ថ្វីបើវាជាបង្គន់អនាម័យមានផាសុកភាព តែមុខងារដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ ការកំណត់ពេលវេលានៃការចូលបង្គន់។

វាមានន័យថា ប្រសិនបើអ្នកចូលយូរជាងការកំណត់ (១៥នាទី) វានឹងបញ្ជូនសញ្ញាទៅឱ្យបុគ្គលិកយាម ហើយបន្ទាប់មកពួកគេនឹងដើរមកគោះទ្វារអ្នក។ ស្នាដៃបន្ទប់ទឹកដ៏ទំនើបនេះ គឺជាភាពជឿនលឿនថ្មីបំផុតរបស់ប្រទេសចិន នៅលើបច្ចេកវិទ្យាបង្គន់សាធារណៈ។ មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះពួកគេក៏ទើបតែបង្កើតនូវប្រព័ន្ធស្គាល់មុខនៅលើប្រអប់ក្រដាសអនាម័យផងដែរ ដើម្បីការពារកុំឱ្យអ្នកចូលបង្គន់លួចយកក្រដាសទាំងនោះ៕


អត្ថបទ៖ លីដា