ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ខូចចិត្ត ព្រោះសង្សារបែកចិត្តក៏ទៅធ្វើអត្តឃាតសម្លាប់ខ្លួន និងថែមទាំងផ្សាយផ្ទាល់សកម្មភាពចងកចូលក្នុង Facebook ទៀតផង

    BY autoadmin October 21, 2019
    បុរសម្នាក់ខូចចិត្ត ព្រោះសង្សារបែកចិត្តក៏ទៅធ្វើអត្តឃាតសម្លាប់ខ្លួន និងថែមទាំងផ្សាយផ្ទាល់សកម្មភាពចងកចូលក្នុង Facebook ទៀតផង

    បុរសជនជាតិថៃអាយុ ២៩ឆ្នាំ ម្នាក់បានស្លាប់ដោយការធ្វើអត្តឃាត កាលពីព្រឹកថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ នៅប៉ាតាយ៉ា ហើយថែមទាំងផ្សាយផ្ទាល់ (Live) សកម្មភាពសម្លាប់ខ្លួននៅក្នុងបណ្ដាញ Facebook ទៀតផង។ កាសែត The Pattaya សុំមិនបញ្ចេញឈ្មោះបុរសនោះ ប៉ុន្តែបានឱ្យដឹងថា បុរសម្នាក់នោះជាកម្មករសំណង់ក្បែរ Soi Khao Noi ។ នៅថ្ងៃកើតហេតុពេលត្រឡប់មកផ្ទះវិញ គាត់ក៏បានផឹកស៊ីជាមួយមិត្តរួមការងារ ហើយបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការ Live សកម្មភាពចងកតែម្ដង។

    ក្រោយមកទៀតមិត្តម្នាក់ដែលផឹកជាមួយគាត់បានឃើញការផ្សាយផ្ទាល់នោះ ហើយពួកគេក៏ស្ទុះទៅជួយបុរសនោះ ដោយមានទាំងការជួយសង្គ្រោះ CPR ខណៈផ្សេងទៀតបានទូរស័ព្ទរកក្រុមសង្គ្រោះ។ ជាអកុសលបុរសនោះបានទទួលមរណភាពពីការធ្វើអត្តឃាត។ បើយោងតាមសម្ដីមិត្តភក្តិរបស់គាត់បានប្រាប់ The Pattaya News ថា មិត្តស្រីរបស់បុរសនេះបានបែកគ្នាជាមួយគាត់។ វាបានធ្វើឱ្យគាត់ធ្វើឱ្យគាត់ពិបាកចិត្តយ៉ាងខ្លាំង ទើបគាត់សម្រេចចិត្តបែបនេះ៕

    អត្ថបទ៖ លីដា

    Share This Post: