ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិធីឡើងគ្រងរាជ្យផ្លូវការរបស់អធិរាជជប៉ុនថ្មី នឹងត្រូវប្រារព្ធនៅថ្ងៃស្អែកនេះ

    BY autoadmin October 21, 2019
    ពិធីឡើងគ្រងរាជ្យផ្លូវការរបស់អធិរាជជប៉ុនថ្មី នឹងត្រូវប្រារព្ធនៅថ្ងៃស្អែកនេះ

    ប្រទេសជប៉ុនកំពុងរៀបចំខ្លួន ដើម្បីប្រារព្ធពិធីគ្រងរាជ្យថ្វាយជូនអធិរាជ Naruhito នៅឯវិមានអធិរាជក្នុងទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ។ អធិរាជ Naruhito នឹងចូលរួមក្នុងពិធីនៅថ្ងៃអង្គារ ដើម្បីប្រកាសពីការទទួលរាជ្របល្ល័ង្ករបស់ព្រះអង្គជាផ្លូវការ។ ក្នុងពិធីនៅថ្ងៃអង្គារនេះព្រះចៅអធិរាជនឹងត្រូវស្លៀកពាក់តាមបែបប្រពៃណី ហើយនឹងយាងទៅកាន់បល្ល័ង្ក Takamikura នៅក្នុងសាលធំនៃវិមានអធិរាជ។ បន្ទាប់មកទ្រង់នឹងថ្លែងសុន្ទរកថាមួយ ដោយប្រកាសអំពីការគ្រងរាជ្យជាផ្លូវការនៅនឹងមុខប្រមុខរដ្ឋ និងភ្ញៀវដែលត្រូវបានអញ្ជើញដទៃទៀត។

    នៅល្ងាចថ្ងៃអង្គារពិធីជប់លៀងដំបូងនឹងត្រូវធ្វើឡើងនៅវិមានអធិរាជ ដោយមានប្រមុខរដ្ឋ និងឥស្សរជនដទៃទៀតចូលរួម។ ប៉ុន្តែសម្រាប់ការដង្ហែក្បួនដើម្បីអបអរសាទរការឡើងគ្រងរាជ្យផ្លូវការត្រូវបានផ្អាកសិន ប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Hagibis បានវាយប្រហារប្រទេសនេះ។ មន្រ្តីទីភ្នាក់ងារគ្រួសារអធិរាជក៏បាននឹងកំពុងធ្វើការរៀបចំចុងបង្ហើយ ដើម្បីរៀបចំបល្ល័ង្កដែលត្រូវប្រើក្នុងពិធីនៅថ្ងៃអង្គារនេះ។ ការហាត់សមត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុនផងដែរ ដោយមានមន្ត្រីជាន់ខ្ពស់មកពីលេខាធិការដ្ឋានខុទ្ទកាល័យចូលរួម៕

    អត្ថបទ៖ លីដា

    Share This Post: