នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នឹងកាន់តំណែងមួយអាណត្តិទៀត បន្ទាប់ពីបក្សសេរីនិយមរបស់លោកជាប់ឆ្នោត
យោងតាម CBC News និង CTV News បានឱ្យដឹងថា លោក Justin Trudeau នឹងធ្វើជានាយករដ្ឋមន្រ្តីមួយអាណត្តិទៀត បន្ទាប់ពីបក្សសេរីនិយមបានឈ្នះអាសនៈពហុភាពនៅក្នុងសភាថ្ងៃនេះ។ ការប្រកាសយ៉ាងឆាប់រហ័សអំពីជ័យជំនះរបស់លោក Trudeau បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីលោកបានជាប់គាំងនៅក្នុងការស្ទង់មតិជាមួយមេដឹកនាំអភិរក្សលោក Andrew Scheer ក្នុងអំឡុងពេលយុទ្ធនាការរយៈពេល ៦សប្តាហ៍ ដែលនាំឱ្យអ្នកសង្កេតការណ៍ព្យាករណ៍ពី រដ្ឋាភិបាលសំឡេងភាគតិច។

មេដឹកនាំបក្សសេរីនិយមបានរួចផុតពីភាពចម្រូងចម្រាសជាច្រើន រួមទាំងការបង្ហាញឡើងវិញដោយទស្សនាវដ្តីថែមស៍នៅខែកញ្ញា ដែលថាលោក Trudeau តែងមុខជាពណ៌ខ្មៅ (វាជាសញ្ញាប្រកាន់ជាតិសាសន៍) ទៅចូលរួមពិធីជប់លៀងសំលៀកបំពាក់នៅ ឆ្នាំ២០០១ ពេលគាត់បង្រៀននៅសាលាឯកជនមួយ។ រឿងអាស្រូវក្រុមហ៊ុន SNC-Lavalin ក៏បានប៉ះពាល់ដល់លោក Trudeau នៅឆ្នាំនេះ ជាពិសេសបន្ទាប់ពីស្នងការមានក្រមសីលធម៌របស់ប្រទេសបានកំណត់ថា ការិយាល័យរបស់គាត់ (Trudeau) ព្យាយាមការពារក្រុមហ៊ុនវិស្វកម្មពីការកាត់ទោសព្រហ្មទណ្ឌ៕


អត្ថបទ៖ លីដា