ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកំពុងឆាបឆេះខ្លាំង

    BY autoadmin October 25, 2019
    មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកំពុងឆាបឆេះខ្លាំង

    មនុស្សប្រមាណ ២,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅពេលភ្លើងឆេះព្រៃកំពុងឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ា។ នាយកដ្ឋានការពារអគ្គីភ័យរបស់រដ្ឋបាននិយាយថា អគ្គីភ័យ Kincade បានឡោមព័ទ្ធដីទំហំ ១០,០០០ ហិចតា នៅក្នុងតំបន់ Sonoma County ហើយពួកគេនៅមិនទាន់គ្រប់គ្រងវាបាននៅឡើយទេ។ អ្នកនាំពាក្យអគ្គិភ័យបាននិយាយថា វាកំពុងត្រូវបានជំរុញដោយខ្យល់បក់ខ្លាំង ហើយកំពុងធ្វើដំណើរទៅភាគខាងត្បូង។ គួររំលឹកដែរថា រដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនក៏ជួបហេតុការអគ្គិភ័យឆេះព្រៃបែបនេះដែរ ដែលវាបានសម្លាប់មនុស្សប្រហែល ១០០នាក់។

    អគ្គិភ័យកំពុងធ្វើចលនាប្រមាណ ៧៥ម៉ាយ (១២០គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា កម្លាំងខ្យល់បក់ខ្លាំងមានល្បឿនរហូតដល់ ៧០ម៉ាយ/ម៉ោង (១១២គីឡូម៉ែត្រ) បានជះឥទ្ធិពលដល់ផ្នែកជាច្រើនរបស់រដ្ឋ។ ខ្យល់ត្រូវបានគេរំពឹងថា នឹងអន់ថយទៅវិញនៅថ្ងៃសុក្រ ប៉ុន្តែនឹងវិលត្រឡប់មកវិញម្តងទៀតនៅចុងសប្តាហ៍។ ប្រជាជនជាង ៩០០នាក់ នៃទីប្រជុំជន Geyserville ស្រុក Sonoma ដែលអគ្គិភ័យកំពុងវាយប្រហារខ្លាំងជាងគេ កំពុងត្រូវបានបញ្ជាឱ្យជម្លៀសដោយមន្រ្តីពន្លត់អគ្គិភ័យ៕

    អត្ថបទ៖​ លីដា

    Share This Post: