គួរឱ្យសរសើរមែន! លោកយាយវ័យ ៧៥ឆ្នាំម្នាក់នេះ បានឈ្នះការប្រកួតកាយវប្បកម្មស្ដ្រី ដែលពិតជាសមនឹងពាក្យមួយគេថា “អាយុគ្រាន់តែជាតួលេខ”
លោកយាយអាយុ ៧៥ឆ្នាំម្នាក់ មកពីប្រទេសកូរ៉េខាងត្បូងម្នាក់ កំពុងបង្ហាញពីអ្វីដែលគេហៅថា “អាយុគ្រាន់តែតួលេខប៉ុណ្ណោះ” ខណៈដែលគាត់បានឈ្នះពានរង្វាន់ក្នុងការប្រកួតកាយវប្បកម្មមួយ ដែល Koreaboo និយាយថា គាត់ឈរក្នុងចំណាត់ថ្នាក់លេខ២។ លោកយាយមានឈ្មោះថា Lim Jong So កើតនៅឆ្នាំ១៩៤៤ ហើយគាត់ជាមនុស្សសកម្មខ្លាំងណាស់តាំងតែពីនៅក្មេង ប៉ុន្តែគាត់ទើបតែបានផ្ដោតលើការហាត់ប្រាណនៅពេលដែលគាត់មានវ័យចំណាស់ទៅហើយ ក៏ព្រោះតែសុខភាពរបស់គាត់។

គាត់បាននិយាយថា៖ “ខ្ញុំចូលចិត្តធ្វើលំហាត់ប្រាណ ដូច្នេះខ្ញុំបានធ្វើការរាំតាមចង្វាក់ភ្លេងអស់រយៈពេល ៣៥ឆ្នាំ ប៉ុន្តែខ្ញុំមានជំងឺស្វិត stenosis ” គាត់បន្ថែមថា៖ “ខ្ញុំមិនអាចដើរដោយប្រើជើងខាងស្តាំរបស់ខ្ញុំទេ ហើយជាផ្នែកមួយនៃការព្យាបាលខ្ញុំចាប់ផ្តើមទៅកន្លែងហាត់ប្រាណកាលពីខែឧសភាឆ្នាំមុន”។ ជាមួយនឹងការធ្វើលំហាត់ប្រាណទៀងទាត់រាងកាយរបស់គាត់បានប្រសើរឡើង ហើយធ្វើឱ្យគាត់អាចចូលរួមប្រកួតប្រជែងស្ត្រីអាយុលើសពី៣០ឆ្នាំ។
គាត់និយាយថា ការទទួលបានជោគជ័យនៅអ្វីមួយទាមទារឱ្យធ្វើវាដោយភាពជឿជាក់ និងការប្រឹងប្រែងខ្លះ។ គាត់ក៏បានជំរុញឱ្យអ្នករាល់ចាប់យកក្តីសុបិន្តរបស់ពួកគេដោយមិនគិតពីអាយុ។ ប៉ុន្តែប្រសិនបើអ្នកបោះបង់ចោលក្តីសុបិន្តទាំងនោះដោយសារតែអាយុចាស់ជរានោះ ជីវិតក៏គ្មានន័យអ្វីដែរ៕

អត្ថបទ៖ លីដា