ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងធំៗនៅតំបន់អាស៊ីនឹងត្រូវលិចលង់នៅឆ្នាំ២០៥០ ដោយសារកម្ពស់ទឹកសមុទ្រកាន់តែកើនឡើង ហើយមនុស្សប្រមាណ ៣០០លាននាក់អាចនឹងមានបញ្ហា

    BY autoadmin October 30, 2019
    ទីក្រុងធំៗនៅតំបន់អាស៊ីនឹងត្រូវលិចលង់នៅឆ្នាំ២០៥០ ដោយសារកម្ពស់ទឹកសមុទ្រកាន់តែកើនឡើង ហើយមនុស្សប្រមាណ ៣០០លាននាក់អាចនឹងមានបញ្ហា

    ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សច្រើនជាងបីដងនៃលទ្ធផលស្រាវជ្រាវចាស់ អាចប្រឈមនឹងហានិភ័យពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ការសិក្សាដែលត្រូវបានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងធម្មជាតិ (Nature Communications) បាននិយាយថា ផ្ទៃដីដែលបច្ចុប្បន្នកំពុងមានប្រជាជនចំនួន ៣០០លាននាក់ នឹងជន់លិចយ៉ាងហោចណាស់ម្តងមួយៗនៅឆ្នាំ២០៥០ លើកលែងតែការបំភាយកាបូនត្រូវបានកាត់បន្ថយឱ្យបានល្អបំផុត ហើយការការពារឆ្នេរសមុទ្រត្រូវបានពង្រឹងបន្ថែម។ នេះគឺលើសពីការប៉ាន់ស្មានលើមុន ដែលមានតែ ៨០លានប៉ុណ្ណោះ។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងដោយផ្អែកលើទិន្នន័យផ្កាយរណប ដែលសិក្សាលើកាប្រែប្រួលរបស់ផ្ទៃដី កត្តាអគារធំៗ និងដើមឈើ។

    ការផ្លាស់ប្តូរធំបំផុតនៃការប៉ាន់ស្មានគឺនៅអាស៊ី ដែលជាដែនដីមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ចំនួនអ្នកដែលប្រឈមនឹងគ្រោះទឹកជំនន់ប្រចាំឆ្នាំ២០៥០ បានកើនឡើងច្រើនជាង ៨ដង នៅប្រទេសបង់ក្លាដែស, ៧ដង នៅក្នុងប្រទេសឥណ្ឌា, ១២ដង នៅក្នុងប្រទេសឥណ្ឌា និងចំនួន ៣ដង នៅក្នុងប្រទេសចិន។ ការគំរាមកំហែងធ្ងន់ធ្ងរកំពុងកើតមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលថ្មីៗនេះរដ្ឋាភិបាលបានប្រកាសផែនការផ្លាស់រដ្ឋធានីពី Jakarta ដែលកំពុងលិច និងងាយរងគ្រោះដោយសារទឹកជំនន់។ តួលេខថ្មីបង្ហាញថាមនុស្ស ២៣លាននាក់កំពុងប្រឈមនឹងហានិភ័យនៅឥណ្ឌូនេស៊ី ដែលកើនឡើងពីការប៉ាន់ស្មានលើកមុនដែលមានតែ ៥លាននាក់។

    ចំណែកអ្នកជិតខាងយើងដូចជា Ho Chi Minh City របស់រៀតណាម ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងរលាយបាត់ទៅដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ Climate Central។ មានន័យថាប្រជាជន ២០លាននាក់ ដែលនៅលើដែនដីនោះនឹងត្រូវផ្លាស់ទី។ មួយទៀតគឺនៅប្រទេសថៃ ដែលប្រជាជន ១០% នៃប្រជាជនសរុប ដែលកំពុងរស់នៅទីក្រុងបាងកកនឹងត្រូវផ្លាស់ទី។ ពោលគឺមិនមែនតែទីក្រុងដែលបានរៀបរាប់ខាងលើនោះទេ អាចនឹងមានទីក្រុងច្រើនផ្សេងទៀតត្រូវរងផលប៉ះពាល់ ប្រសិនបើគ្មានការទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុដែលកំពុងបង្កឱ្យមានកម្ដៅផែនដីនេះ ខណៈការប្រែប្រួលអាកាសធាតុហាក់ដូចជារឿងលេងសើចសម្រាប់មេដឹកនាំពិភពលោកខ្លះ៕

    អត្ថបទ៖ លីដា

    Share This Post: