អន្តរជាតិ
បាញ់ទៀតហើយ! ស្លាប់ ៣នាក់ និងរបួស ៩នាក់ ចំថ្ងៃបុណ្យ Halloween នៅឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
BY autoadmin
October 30, 2019
ការបាញ់ប្រហារមួយបានកើតឡើងនៅឯពិធីជប់លៀងក្រៅផ្ទះមួយ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលវាបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣នាក់បានស្លាប់ និងរងរបួស ៩នាក់ផ្សេងទៀត។ ហើតុការណ៍កើតនៅយប់ថ្ងៃអង្គារម៉ោង ១០ និង ៤៤នាទី ត្រូវជាម៉ោង ១២ និង ៤៤នាទីថ្ងៃត្រង់ (នៅកម្ពុជា) ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សំបកគ្រាប់ជាច្រើនត្រូវបានខ្ចាត់ខ្ចាយពេញក្រោយផ្ទះ ដែលជាកន្លែងដែលពិធីជប់លៀងបានប្រារព្ធឡើង។

នាយកដ្ឋានពន្លត់អគ្គីភ័យនៅឡងប៊ិចបាននិយាយថា មនុស្ស ៥នាក់ដែលបានរងរបួសនៅក្នុងឧប្បត្តិហេតុនេះត្រូវការការព្យាបាលជាបន្ទាន់។ មនុស្សបួននាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែការរងរបួសរបស់ពួកគេមិនបានគំរាមកំហែងដល់អាយុជីវិតទេ។ បច្ចុប្បន្នមិនមានការពិពណ៌នាអំពីជនសង្ស័យនៅឡើយទេ៕


អត្ថបទ៖ លីដា