ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តេចថៃពង្រឹងអំណាច ដកមន្ត្រីមិនស្មោះត្រង់៤នាក់បន្ថែមទៀត

    BY autoadmin October 31, 2019
    ស្តេចថៃពង្រឹងអំណាច ដកមន្ត្រីមិនស្មោះត្រង់៤នាក់បន្ថែមទៀត

    ថៃ៖ ព្រះមហាក្សត្រថៃគឺព្រះអង្គម្ចាស់ មហាវេជ្ជរាឡុងកន (Maha Vajiralongkorn) បានបន្តដកតួនាទីមន្ត្រីនៅក្នុងព្រះរាជវាំងចំនួន ៤នាក់បន្ថែមទៀតកាលពីពេលថ្មីៗនេះ។ ការបញ្ចប់តួនាទីមន្ត្រីទាំង ៤រូបនេះ ត្រូវបានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ ២ផ្សេងគ្នា និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងចំណោមមន្រ្តីរាជការរបស់ប្រទេសថៃទាំងមូល។ ព្រះរាជក្រឹត្យស្តីពីការដកដំណែងមន្ត្រីទី ១ បានត្រាស់បង្គាប់ឲ្យបញ្ចប់ការងារមន្ត្រីបម្រើការងារនៅព្រះបរមរាជវាំងចំនួន ២រូប ដែលមានតួនាទីជាឆ្មាំព្រះរាជដំណាក់ ក្រោយពួកគេបានប្រព្រឹត្តិនូវសកម្មភាពគួរឲ្យស្អប់ខ្ពើម និងការផិតក្បត់។

    ដោយឡែកព្រះរាជក្រឹត្យទី ២បានត្រាស់បង្គាប់ឲ្យបញ្ចប់តួនាទីមន្ត្រី ដែលជាឆ្មាំវាំងចំនួន ២រូបផ្សេងទៀត ព្រោះពួកគេតែងមានឥរិយាបថធូរលុងក្នុងការបំពេញភារកិច្ច និងមិនរៀបចំឥរិយាបថឲ្យសមទៅនឹងឋានៈនិងតួនាទីរបស់ពួកគេឡើយ។ សូមរម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះព្រះអង្គម្ចាស់ មហាវេជ្ជរាឡុងកន ទើបតែបានចេញព្រះរាជ្រក្រឹត្យបញ្ចប់តួនាទីមន្ត្រីចំនួន ៦ រូប ព្រោះតែពួកគេបានប្រព្រឹត្តខុសនឹងវិន័យដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជវាំង។ សូមបញ្ជាក់ជូនថា នេះជាលើកដំបូងហើយដែលព្រះមហាកត្សត្រថៃសម្រេចព្រះទ័យបញ្ចប់ការងារមន្ត្រីក្នុងព្រះរាជវាំងដូចនេះ បើគិតចាប់តាំងពីពេលដែលព្រះអង្គបានឡើងគ្រង់រាជ្យតាំងពីឆ្នាំ ២០១៦ មក៕

    អត្ថបទ៖ ភក្តី

    Share This Post: