ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាច្រើនដង ដែលហាក់ដូចជាបង្កើនសម្ពាធលើសហរដ្ឋអាមេរិក

    BY autoadmin November 1, 2019
    កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់រ៉ុក្កែតជាច្រើនដង ដែលហាក់ដូចជាបង្កើនសម្ពាធលើសហរដ្ឋអាមេរិក

    កូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើតេស្តសាកល្បងលើកទី៣ នៃគ្រាប់រ៉ុក្កែតចម្រុះធំថ្មីមួយដែលខ្លួននិយាយថា ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ក្នុងការបំផ្លាញគោលដៅរបស់សត្រូវនៅក្នុងការបង្ហោះរ៉ុក្កែតដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ។ យ៉ាងណាក៏ដោយមិនមានរបាយការណ៍ណាដឹងថា លោក គីម ជុងអ៊ុន មានវត្តមាននៅក្នុងការបាញ់រ៉ុក្កែតនេះទេ។

    ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានពណ៌នាការធ្វើតេស្ត មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា ពួកគេបានរកឃើញមីស៊ីលចំនួន ២គ្រាប់ដែលបាញ់ចេញពីតំបន់ក្បែរទីក្រុងព្យុងយ៉ាង ដែលជារដ្ឋធានីរបស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើងបាន និងកំពុងធ្វើចលនាដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។ ការបាញ់សាកល្បងរ៉ុក្កែតចុងក្រោយបង្អស់នេះ ធ្វើឡើងបន្ទាប់ពីការធ្វើតេស្តសាកល្បងចំនួន ២លើកគឺនៅក្នុងខែសីហា និងខែកញ្ញាដែលទាំងពីរជាអាវុធដូចគ្នា៕

    អត្ថបទ៖ លីដា

    Share This Post: