ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លំហាត់ ៣០វិនាទី ដែលអាចបង្ហាញថា រាងកាយរបស់អ្នកមានសុខភាពយ៉ាងណា

    BY autoadmin November 1, 2019
    លំហាត់ ៣០វិនាទី ដែលអាចបង្ហាញថា រាងកាយរបស់អ្នកមានសុខភាពយ៉ាងណា

    ហានិភ័យនៃជំងឺផ្សេងៗនឹងចាប់កើនឡើងយ៉ាងឆាប់រហ័សនៅពេលដែលយើងកាន់តែចាស់ ហើយប្រព័ន្ធភាពស៊ាំរបស់យើងក៏កាន់តែចុះខ្សោយ។ ជាក់ស្ដែងគ្រប់គ្នាត្រូវបានគេណែនាំឱ្យធ្វើការពិនិត្យរាងកាយឱ្យបានទៀងទាត់រៀងរាល់ ២ឆ្នាំម្តង ប៉ុន្តែយ៉ាងណាក៏ដោយខាងក្រោមនេះគឺជាការធ្វើតេស្តរហ័សមួយចំនួន ដែលអ្នកអាចសាកល្បងនៅផ្ទះដោយខ្លួនឯងបាន។ វិធីទាំងនេះនឹងចំណាយពេលត្រឹមតែ ៣០វិនាទីប៉ុណ្ណោះ ហើយវាអាចឱ្យអ្នកដឹងថា តើរាងកាយរបស់អ្នកមានសុខភាពយ៉ាងណា។

    ១. ច្របាច់គល់ក្រចក [ថែមសម្ពាធបន្តិច] ៖

    ប្រើម្រាមមេដៃ និងចង្អុលដៃខាងស្ដាំរបស់អ្នក ដើម្បីច្របាច់គល់ក្រចកនីមួយៗនៃម្រាមដៃខាងឆ្វេងរបស់អ្នក បន្ទាប់មកយើងនឹងឃើញថាវាស្លេកដោយសារកម្លាំងសង្កត់នោះ។ ប៉ុន្តែអ្នកត្រូវដឹងថា ម្រាមដៃរបស់យើងមានទាក់ទងនឹងសរីរាង្គខាងក្នុង ដូច្នេះនៅពេលដែលអ្នកគ្មានបញ្ហាសុខភាពអ្វីនោះ ឈាមនឹងរត់ដូចដើមវិញក្នុងរយៈពេល ២វិនាទី។ ម៉្យាងទៀតបើអ្នកមានបញ្ហាសុខភាព វាអាចធ្វើឱ្យអ្នកឈឺតាមម្រាមនោះ ហើយការឈឺរបស់ម្រាមនីមួយៗនឹងត្រូវបែងចែកដូចជា៖ មេដៃ គឺដោយសារបញ្ហាសួត, ចង្អុលដៃ គឺដោយសារបញ្ហាពោះវៀនធំ និងទល់លាមក, ម្រាមកណ្ដាល គឺដោយសារបញ្ហាបេះដូង និងកូនដៃ គឺដោយសារបញ្ហាពោះវៀនតូច។

    ២.ក្ដាប់ដៃ៖

    សម្រាប់តេស្ដមួយនេះវិញ គឺអ្នកត្រូវក្ដាប់ដៃឱ្យនឹងរយៈពេល ៣០វិនាទី បន្ទាប់មកអ្នកត្រូវលាដៃវិញ នោះអ្នកនឹងឃើញថាវាស្លេក ប៉ុន្តែវានឹងត្រឡប់មកធម្មតាវិញនៅរយៈពេលខ្លី។ ប្រសិនបើក្រោយពេលដែលអ្នកលាដៃវិញ ដៃរបស់អ្នកមិនងាយក្រហមមកវិញនោះ វាមានន័យថាសរសៃឈាមរបស់អ្នកធ្វើការមិនបានល្អ ហើយវាអាចជាសញ្ញានៃជំងឺក្រិនសរសៃឈាម។

    ៣. ធ្វើចលនាសាច់ដុំគូទ៖

    សម្រួលឥរិយាបទដោយគេងផ្កាប់មុខ ហើយដាក់ដៃទាំងសងខាងឱ្យត្រង់។ បន្ទាប់មកដាក់ជើងឆ្វេងឱ្យត្រង់ធម្មតា និងលើកជើងស្ដាំឡើង ហើយបត៉ត្រង់ជង្គង់ដូចរូបភាព។ ធ្វើបែបនេះ ៣០វិនាទី ប្រសិនបើអ្នកមានអារម្មណ៍ធម្មតា មានន័យថាអ្នកមានសុខភាពសាច់ដុំល្អ ប៉ុន្តែបើវាធ្វើឱ្យអ្នកឈឺចាប់ នោះអ្នកប្រហែលជាមានបញ្ហាជាមួយនឹងសាច់ដុំ gluteus maximus ដែលជាសាច់ដុំខ្លាំងបំផុតនៅក្នុងខ្លួនរបស់អ្នក។

    ៤. ទប់ជើងទាំងសងខាងឱ្យនឹងរយៈពេល ៣០វិនាទី៖

    ចលនានេះគឺគេងផ្កាប់មុខដូចទី៣ ដែរ ប៉ុន្តែអ្នកត្រូវលើកជើងទាំងសងខាងឱ្យត្រង់ឡើងលើបន្ដិច ហើយព្យាយាមទប់ចលនាបែបនេះរយៈពេល ៣០-៣៥នាទី ក៏ដូចជាទប់ខ្លួនឱ្យនឹងផងដែរ។ ប្រសិនបើអ្នកអាចធ្វើបានដូចខាងលើដោយមិនធ្វើឱ្យជើងរបស់អ្នកស្រពន់ ឬស្ពឹកអ្វីនោះទេ រាងកាយរបស់អ្នកមានសុខភាពល្អ។ ម៉្យាងវិញទៀតប្រសិនបើអ្នកឃើញថា លំហាត់នេះវាពិតជាពិបាកសម្រាប់អ្នក នោះប្រហែលជាអ្នកមានបញ្ហាអ្វីមួយត្រង់ពោះ ឬឆ្អឹងខ្នងផ្នែកខាងក្រោម។

    ៥. ងើយមួយកំណាត់ខាងលើឱ្យនឹង៖

    ចលនានេះក៏មិនខុសគ្នាប៉ុន្មានពីទី៣ និងទី៤ដែរ ដែលវាតម្រូវឱ្យអ្នកសម្រួលឥរិយាបទដោយគេងផ្កាប់មុខ។ ប៉ុន្តែអ្នកត្រូវងើយមួយកំណាត់ត្រឹមចង្កេះឡើងលើ ហើយទប់ចលនានេះឱ្យបាន ៣០-៣៥វិនាទី។ ប្រសិនបើអ្នកឆ្លងកាត់ការធ្វើតេស្តនេះដោយគ្មានការលំបាក មានន័យថារាងកាយរបស់អ្នកមានសុខភាពល្អ។ ប្រសិនបើអ្នកបរាជ័យវាបង្ហាញថា អ្នកមានបញ្ហាជាមួយនឹងឆ្អឹងខ្នង។

    យ៉ាងណាមិញថ្វីបើតេស្ដទាំងនេះអាចជួយអ្នកក្នុងការកំណត់ពីសុខភាព ប៉ុន្តែវាមិនមែនជាវិធីសាស្ត្រដែលត្រឹមត្រូវបាន ១០០% នោះទេ។ ប្រសិនបើអ្នកមានបញ្ហាមិនស្រួល គួរស្វែងរកការប្រឹក្សាពីក្រុមគ្រូពេទ្យជំនាញ៕

    អត្ថបទ៖ លីដា

    Share This Post: