ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមនឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រជុំអាស៊ានជាលើកទី០៣ សម្រាប់ឆ្នាំ២០២០ បន្ទាប់ពីប្រទេសថៃ

    BY autoadmin November 5, 2019
    វៀតណាមនឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រជុំអាស៊ានជាលើកទី០៣ សម្រាប់ឆ្នាំ២០២០ បន្ទាប់ពីប្រទេសថៃ

    នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានធ្វើជាតំណាងឱ្យប្រទេសវៀតណាម ខណៈដែលប្រទេសរបស់គាត់នឹងបានធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២០។ ក្នុងពិធីមួយនៅទីក្រុងបាងកក កាលពីថ្ងៃចន្ទ លោក Phuc បានទទួលញញួរជាផ្លូវការពីសមភាគីថៃរបស់គាត់ គឺពីលោក ប្រាយុទ្ធ ចាន់អូចា ដែលតំណាងថាលោក គឺជាប្រធានអាស៊ានបន្ទាប់ពីមេដឹកនាំថៃ។ ប្រទេសវៀតណាមនឹងក្លាយជាប្រធានអាស៊ានជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជាលើកទី០៣ ដែលខ្លួនបានទទួលខុសត្រូវលើការប្រជុំនេះ បន្ទាប់ពីឆ្នាំ១៩៩៨ និង ២០១០។

    គួរឱ្យដឹងដែរថា ប្រទេសជាសមាជិកអាស៊ានទទួលបន្ទុកជាប្រធានក្នុងលំដាប់អក្សរ។ ឆ្នាំ២០២០ គឺជាឆ្នាំសំខាន់ក្នុងការអនុវត្តផែនការទស្សនវិស័យអាស៊ាន២០២៥ និងខួបលើកទី២៥ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម។ ប្រទេសវៀតណាមកំពុងធ្វើការផ្លាស់ប្តូរយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូដើម្បីបង្កើតប្រធានបទអាទិភាព និងគំនិតផ្តួចផ្តើមសម្រាប់ឆ្នាំជាប្រធានអាស៊ាន ឆ្នាំ២០២០ ដោយផ្តោតលើការជំរុញភាពជាប់ទាក់ទងគ្នានៅក្នុងតំបន់ និងសមត្ថភាពបន្សាំរបស់អាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហានានានាពេលបច្ចុប្បន្ន៕

    អត្ថបទ៖ លីដា

    Share This Post: