អន្តរជាតិ
ការស្ទង់មតិបានបង្ហាញថា មនុស្សយើងខ្លាចសត្វកន្លាត ច្រើនជាងការស្លាប់ និងភាពឯកោទៅទៀត
BY autoadmin
November 5, 2019
នៅក្នុងការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយ YouGov អំពីការភ័យខ្លាចរបស់ប្រជាជនសិង្ហបុរីបានបង្ហាញថា ប្រជាជនដែលបានចូលរួមគឺខ្លាចការលង់ទឹកជាងគេ ពោលគឺមាន ៥៣% ស្ថិតនៅកំពូលតារាងតែម្ដង។ វាអាចជារឿងមួយទំនងដែរ ព្រោះថាប្រទេសតូចមួយនេះគឺព័ទ្ធជុំវិញដោយទឹក ហើយសម្រាប់ភាពភ័យខ្លាចបន្តបន្ទាប់មានដូចជា៖ ភ្លើង ៤៨%, សត្វល្មូន ៤៧%, កន្លាត ៤២% និងការស្លាប់ ៤០% ។

វាជារឿងមួយភ្ញាក់ផ្អើលមែនទែន នៅពេលដែល “ខ្លាចស្លាប់” មានភាគរយទាប ខណៈដែលខ្លាចសត្វល្មូន និងកន្លាត មានភាគរយខ្ពស់ជាង។ យោងទៅតាម YouGov ប្រជាជនសិង្ហបុរីវ័យក្មេងពីអាយុ ១៨ ដល់ ២៨ឆ្នាំ ខ្លាចសត្វពីងពាង ច្រើនជាងជនជាតិសិង្ហបុរីចាស់ៗ ដែលមានអាយុ ៥៥ឆ្នាំឡើងទៅ ខណៈដែលមនុស្សចាស់ខ្លាចអតិសុខុមប្រាណច្រើនជាងក្មេងៗ។ ចំណែកខ្លាចពេទ្យធ្មេញ, ភាពឯកោ និងភាពងងឹត មានភាគរយស្មើគ្នាគឺ ២១% ទាបជាងគេ៕


អត្ថបទ៖ លីដា