ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រជាង១ម៉ឺននាក់ប្រកាសថា ពិភពលោកកំពុងស្ថិតនៅពាក់កណ្តាលផ្លូវទៅរកភាពអាសន្ននៃអាកាសធាតុហើយ

    BY autoadmin November 6, 2019
    អ្នកវិទ្យាសាស្ត្រជាង១ម៉ឺននាក់ប្រកាសថា ពិភពលោកកំពុងស្ថិតនៅពាក់កណ្តាលផ្លូវទៅរកភាពអាសន្ននៃអាកាសធាតុហើយ

    អ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់បានចុះហត្ថលេខាលើឯកសារដែលបញ្ជាក់ថា ពិភពលោកកំពុងស្ថិតនៅក្នុងគ្រាអាសន្នអាកាសធាតុ ហើយយើងត្រូវតែចាត់វិធានការចាប់ពីពេលនេះ។ ការព្រមានមួយនិយាយថា ប្រសិនបើគ្មានអ្វីត្រូវបានធ្វើដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុទេនោះ យើងទាំងអស់គ្នានឹងប្រឈមនឹង “ការរងទុក្ខដែលមិនធ្លាប់មាន”។ ឯកសារនោះបាននិយាយថា ដើម្បីទទួលបានអនាគតប្រកបដោយនិរន្តរភាព យើងត្រូវតែផ្លាស់ប្តូររបៀបរស់នៅរបស់យើង។ វាតម្រូវឱ្យមានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរបៀបដែលសង្គមពិភពលោករបស់យើងដំណើរការ និងធ្វើអន្តរកម្មជាមួយប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ វិបត្តិអាកាសធាតុបានកំពុងមកដល់ហើយ ហើយវាធ្ងន់ធ្ងរជាងការរំពឹងទុក ដែលវាកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជោគវាសនារបស់មនុស្សជាតិ។

    ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី៤០ នៃសន្និសិទអាកាសធាតុពិភពលោកលើកទី០១ កាលពីឆ្នាំ១៩៧៩ ។ យោងតាមគេហទំព័រ Sydney Morning Herald ឯកសារបានគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៦ ដែលពិភពលោកត្រូវដោះស្រាយរួមគ្នា ប្រសិនបើយើងត្រូវឆ្លងកាត់ភាពរញ៉េរញ៉ៃទាំងនេះ។ មួយក្នុងចំនោមនោះគឺកំណើនប្រជាជន ដែលសព្វថ្ងៃយើងមានប្រជាជនប្រហែល ២០០,០០០នាក់ កើនឡើងរាល់ថ្ងៃ ហើយតម្រូវការក្នុងការកើនឡើងនេះនឹងជះឥទ្ធិពលដល់ធនធាននាពេលអនាគត។ បញ្ហាមួយទៀតគឺឥន្ធនៈហ្វូស៊ីល ដែលវាធ្វើឱ្យមានការបំភាយអវិជ្ជមាន ក៏ដូចជាបញ្ហាគ្រោះរាំងស្ងួតដែលមនុស្សកំពុងប្រឈមជាដើម។ ហត្ថលេខីមានចំនួនជាង ១១,០០០នាក់ មកពីប្រទេសចំនួន ១៥៣ នៅជុំវិញពិភពលោក៕

    អត្ថបទ៖ លីដា

    Share This Post: