ក្រុម មយ៉ូរ៉ាហ្គោលសំអាងការ ខំប្រឹងហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីត្រៀមប៉ះក្រុម B.A United នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 នេះ
- April 4, 2018
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម មយ៉ូរ៉ាហ្គោល សំអាងការ ដែលត្រូវប៉ះជាមួយនឹងក្រុម B.A United នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 12 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម មយ៉ូរ៉ាហ្គោល សំអាងការ នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ក្នុងសប្ដាហ៍ទី 12 ដែលគាត់ត្រូវប៉ះជាមួយនឹងក្រុម B.A United នេះគាត់យល់ឃើញថាគូរប្រកួតរបស់គាត់គឺជាក្រុមខ្លាំងមួយនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះព្រោះដោយសារតែក្រុមដែលឡើងមកដល់វគ្គ Live Show គឺសុតតែជាក្រុមខ្លាំងទាំងអស់ ដូច្នោះគាត់ពុំអាចមើលស្រាលគូរប្រកួតរបស់គាត់បានទេនៅក្នុងសប្ដាហ៍នេះ។ ហើយគាត់រំពឹងគួរសមតែប៉ុណ្ណោះក្នុងការយកឈ្នះក្រុម B.A United នៅក្នុងសប្ដាហ៍នេះ។
ចំណែកឯក្រុម មយ៉ូរ៉ាហ្គោល សំអាងការ របស់គាត់វិញគាត់បានប្រាប់ថា៖ ជាទូទៅគាត់បានប្រមូលផ្ដុំហ្វឹកហាត់ស្ទើរតែរៀងរាល់ថ្ងៃទៅហើយដើម្បីត្រៀមប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ ចំណែកឯកីឡាកររបស់ក្រុម មយ៉ូរ៉ាហ្គោល សំអាងការ វិញក្រុមរបស់គាត់មានកីឡាករអាជីពពីរនាក់ ដោយម្នាក់មកពីក្លឹប Western United និងម្នាក់ទៀតមកពីក្លឹប អាស៊ីអឺរ៉ុប។
ចំពោះការប្រកួត Ganzberg Cup ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer គាត់យល់ឃើញថា៖ ការប្រកួតនេះគឺជាប្រកួតដ៏ល្អមួយ ដោយសារតែក្រុមហ៊ុន Ganzberg Beer បានរៀបចំពានរង្វាន់ស្ដង់ដារមួយអោយក្រុមដែលទទួលបានជ័យលាភីរួមជាមួយនឹងកញ្ចប់ថវិកាដ៏ច្រើនទៀតផង។ ហើយគាត់ចង់អោយការប្រកួតពានរង្វាន់ Ganzberg Cup នេះកើតឡើងរៀងរាល់ឆ្នាំ។

បុត្រ
- Share This Post:






