ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិស្សសាលាពីរនាក់ត្រូវបានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារ ក្នុងសាលារៀនមួយនៅឯកាលីហ្វ័រញ៉ា ហើយជនសង្ស័យមានអាយុតែ ១៦ឆ្នាំប៉ុណ្ណោះ

    BY autoadmin November 15, 2019
    សិស្សសាលាពីរនាក់ត្រូវបានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារ ក្នុងសាលារៀនមួយនៅឯកាលីហ្វ័រញ៉ា ហើយជនសង្ស័យមានអាយុតែ ១៦ឆ្នាំប៉ុណ្ណោះ

    ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅឯវិទ្យាល័យមួយក្នុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យនិស្សិត ២នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។ ប៉ូលីសបានប្រាប់សន្និសីទសារព័ត៌មានមួយថា ជនសង្ស័យជាសិស្សសាលាអាយុ ១៦ឆ្នាំ ឈ្មោះ Nathaniel Berhow នៅទីក្រុង Santa Clarita ជិតទីក្រុង Los Angeles ។

    ប៉ូលីសនិយាយថា ជនសង្ស័យបានបើកការបាញ់ប្រហារនៅលើសាលារៀន បន្ទាប់ពីដកកាំភ្លើងចេញពីកាបូបស្ពាយរបស់គាត់ ហើយចំពេលដែលថ្ងៃនេះជាថ្ងៃគម្រប់ខួប ១៦ឆ្នាំរបស់គាត់។ ពួកគេបន្ថែមថា គាត់បានបាញ់ខ្លួនឯងចំក្បាលបន្ទាប់ពីការបាញ់ប្រហារ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសកំពុងតែធ្វើការវិភាគលើរូបភាពកាមេរ៉ាសុវត្ថិភាពរបស់សាលារៀន ហើយពួកគេក៏កំពុងសម្លឹងរកមើលបំណងពិតរបស់ជនល្មើសផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: