ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវបាតុករពាក់ម៉ាសមិនស្គាល់អត្តសញ្ញាណ ចាក់សាំងដុតទាំងរស់ ព្រោះតែគាត់ហ៊ានតវ៉ាជាមួយពួកគេ (មានវីដេអូ)

    BY autoadmin November 18, 2019
    បុរសម្នាក់ត្រូវបាតុករពាក់ម៉ាសមិនស្គាល់អត្តសញ្ញាណ ចាក់សាំងដុតទាំងរស់ ព្រោះតែគាត់ហ៊ានតវ៉ាជាមួយពួកគេ (មានវីដេអូ)

    ហុងកុង៖ បុរសហុងកុងម្នាក់ត្រូវបានគេដុតទាំងរស់ ក្រោយកើតមានជម្លោះជាមួយបាតុករហុងកុងមួយក្រុម ដែលកំពុងព្យាយាមបំផ្លាញស្ថានីយ៍រថភ្លើង MTR station និងបានរាំងស្ទះដល់ផ្លូវដែលគាត់ត្រូវទៅមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន SCMP បានឲ្យដឹងថា បុរសដែលត្រូវបានគេដុតទាំងរស់នោះ មានឈ្មោះថា Lee Chi-cheung អាយុ ៥៧ ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានកូនស្រីពីរនាក់ ដែលកំពុងរស់នៅក្រោយការផ្គត់ផ្គង់របស់គាត់។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុលោក Lee Chi-cheung មានបំណងទៅពិនិត្យសុខភាពនៅក្នុងមន្ទីរពេទ្យមួយ តែពេលដើរទៅដល់កន្លែងកើតហេតុក៏ស្ទះដំណើរ ដោយសារតែក្រុមបាតុករកំពុងបំផ្លាញស្ថានីយ ហើយជំលោះមួយក៏បានកើតឡើង។

    លោក Lee Chi-cheung ដំបូងឡើយត្រូវបានពួកបាតុករវាយធ្វើបាប បន្ទាប់មកគាត់ក៏បានដើរចេញ ហើយបានស្រែកទៅកាន់ក្រុមបាតុករថា “ពួកឯងមិនមែនជាជនជាតិចិនទេ” ហើយក្រុមបាតុករក៏បានស្រែកវិញថា [មិនមែនទេ!] “ពួកយើងគឺជាអ្នកហុងកុង”។ ក្រោយមកទៀតលោកក៏បានបកក្រោយមកនិយាយទទល់ជាមួយក្រុមបាតុករ ដែលមានគ្នាប្រមាណ ២០នាក់ ហើយពួកនោះក៏បានជះអ្វីម្យ៉ាងលើខ្លួនគាត់ និងបានដុតគាត់ទាំងរស់តែម្ដង។

    លោក Lee Chi-cheung បានរលាកស្ទើរតែ ៣០% នៃរាងកាយគាត់ ដែលបូករួមទាំងរបួសមាននៅលើក្បាល និងទ្រូងផងដែរ។ យ៉ាងណាមិញពេលនេះមន្ត្រីប៉ូលីស បានហៅការដុតលើជនរងគ្រោះនេះថា ជាការប៉ុនប៉ងសម្លាប់។ ពួកគេក៏មិនទាន់ចាប់បានជនដៃដល់ដែរ ព្រោះថាពួកគេបានគេចខ្លួនបាត់អស់ទៅហើយ និងមានពាក់ម៉ាសពិបាកក្នុងការកំណត់អត្តសញ្ញាណ៕

    អត្ថបទ៖ ភក្តី

    Share This Post: