ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្មីទៀតហើយ! ស្តាយមិនបានដើរលេងជុំគ្នា មិត្តភក្តិ Print រូបថតយកទៅដើរលេងជាមួយអោយបានសប្បាយទាំងអស់គ្នា

    BY autoadmin November 18, 2019
    ថ្មីទៀតហើយ! ស្តាយមិនបានដើរលេងជុំគ្នា មិត្តភក្តិ Print រូបថតយកទៅដើរលេងជាមួយអោយបានសប្បាយទាំងអស់គ្នា

    ម៉ាឡេស៊ី៖ ដំណោះស្រាយដ៏ល្អមួយ ដែលគេកំពុងប្រើប្រាស់ចំពោះអ្នកណាម្នាក់ដែលខកខានមិនបានចូលរួមដំណើរកំសាន្តជាមួយក្រុមការងារ ឬមិត្តភក្តិ គឺការនាំយកតែរូបថតទៅជាមួយជំនួយមនុស្សពិតប្រាកដនោះ ហាក់ត្រូវគេប្រើប្រាស់ជាបន្តបន្ទាប់ និងបានក្លាយជានិន្នការថ្មីមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាយសង្គម Facebook។

    កន្លងទៅនេះមានករណីស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់ បានយករូបថតមិត្តភក្តិជិតស្និតរបស់នាងជាច្រើនទៅតាមខ្លួន ខណៈនាងទៅកំសាន្តនៅតំបន់អឺរ៉ុប ហើយនាងបានថតរូបជាមួយរូបថតមិត្តភក្តិទាំងនោះគ្រប់ពេលនាងដើរសំសាន្ត ដើម្បីឲ្យមានអារម្មណ៍ថាមិត្តភក្តិរបស់នាងក៏បានមកដើរលេងជាមួយនាង និងនៅក្បែរនាងជានិច្ច។ ថ្មីៗនេះមានករណីស្រដៀងគ្នានេះបានកើតឡើងម្តងទៀត ដែរករណីថ្មីនេះត្រូវបានគេធ្វើឡើងជាពិសេសសម្រាប់បុរសម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះថា Zaki។

    មិត្តល្អមិនចោលគ្នាទេ បើមិត្តមិនបានមកដើរលេងជាមួយក៏ត្រូវតែយករូបថតមកតាមដែរ

    សារព័ត៌មាន Worldofbuzz បានចុះផ្សាយថា លោក Zaki ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយ ដែលត្រូវមានដំណើរកំសាន្តរួមគ្នាជាមួយអគ្គនាយកទៅកាន់ប្រទេសអូស្ត្រាលី។ យ៉ាងណាក្តី លោក Zaki មានធុរៈផ្ទាល់ខ្លួនសំខាន់មួយ ទើបគាត់ត្រូវខកខានដំណើរកំសាន្តដ៏ពិសេសមួយនេះ។ លោកអ្នកអាចទស្សនារូបភាពបង្ហាញអំពីការប្រើប្រាស់រូបថតរបស់លោក Zaki ក្នុងដំណើរកំសាន្តជាមួយក្រុមការងារដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    Share This Post: