ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ សរសេរសាថា “ជួបគ្នាឆាប់ៗ!” និងអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើង ឱ្យទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆាប់ៗនេះ

    BY autoadmin November 18, 2019
    លោក ដូណាល់ ត្រាំ សរសេរសាថា “ជួបគ្នាឆាប់ៗ!” និងអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើង ឱ្យទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆាប់ៗនេះ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាត់វិធានការយ៉ាងឆាប់រហ័ស និងទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នៅលើបណ្តាញសង្គម Twitter គាត់បានសរសេរថា៖ “ជួបគ្នាឆាប់ៗ!” សារនេះបានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុន បានហៅអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថាជា “ឆ្កែសាហាវ” ដោយសារលោក Biden បង្កាច់បង្ខូចលោក គីម ។

    លោក ត្រាំ និងលោក គីម បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ពួកគេ កាលពីខែមិថុនាថា ប្រទេសទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ ប៉ុន្តែការចរចាបានជាប់គាំងនៅពេលដែលអាមេរិកទាមទារឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។ ចំណែកក្រុងព្យុងយ៉ាងបានស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងជំហានរបស់ខ្លួនឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ៕

    អត្ថបទ៖ លីដា

    Share This Post: