ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងៗសម័យបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាថ្មី គឺការផ្លាស់ប្តូរអាកាសធាតុ និងការធ្វើទុក្ខ​ម្នេញលើអ៊ិនធឺណេត

    BY autoadmin November 18, 2019
    ក្មេងៗសម័យបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាថ្មី គឺការផ្លាស់ប្តូរអាកាសធាតុ និងការធ្វើទុក្ខ​ម្នេញលើអ៊ិនធឺណេត

    យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា កុមារនៅជុំវិញពិភពលោករស់នៅបានយូរ និងមានសុខភាពល្អជាងមុនពិតមែន ប៉ុន្តែវាមិនមែនជាដំណឹងល្អទាំងអស់នោះទេ។ ក្មេងៗសព្វថ្ងៃនេះកំពុងតែប្រឈមមុខនឹងការគំរាមកំហែងថ្មីៗជាច្រើន ចាប់ពីការផ្លាស់ប្តូរអាកាសធាតុ រហូតដល់ការធ្វើទុក្ខ​ម្នេញតាមអ៊ិនធឺណេត (cyberbullying) ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិយូនីសេហ្វក៏បានព្រមានដែរថា ទោះបីជាមានការបោះជំហានយ៉ាងខ្លាំងក្នុងការលើកកម្ពស់ជីវភាពរបស់កុមារ ចាប់តាំងពីឆ្នាំ១៩៨៩ ក៏ដោយ ក៏ប្រជាជនប្រទេសក្រីក្រជាច្រើននៅលើពិភពលោកកំពុងត្រូវបានគេមើលរំលងដដែល។

    នៅក្នុងរបាយការណ៍ចំពេលប្រារព្ធខួបលើកទី៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ យូនីសេហ្វបាននិយាយថា ភាពក្រីក្រ និងភាពបាត់បង់ឱកាស បានបន្តធ្វើឱ្យសុខុមាលភាពក្មេងៗរាប់លាននាក់ស្ថិតក្នុងហានិភ័យ។ អង្គការយូនីសេហ្វបាននិយាយថា មិនថាបញ្ហាប្រឈមជាប្រចាំលើសុខភាព អាហារូបត្ថម្ភ និងការអប់រំនោះទេ កុមារពេលនេះប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ និងការធ្វើទុក្ខ​ម្នេញតាមអ៊ិនធឺណេត។ ម៉្យាងទៀតទោះបីជាអត្រាមរណភាពរបស់កុមារប្រទេសធូរធារបានថយចុះ និងឱកាសបានចូលរៀនរបស់កុមារបានកើនឡើង ប្រទេសក្រីក្រមួយចំនួននៅតែមិនអាចទទួលបានឱកាសទាំងនោះ។ ប្រទេសក្រីក្រមួយចំនួននៅតែមានការរលោភសិទ្ធិកុមារ ដោយការរៀបការទាំងមិនគ្រប់អាយុ ក៏ដូចជាបាត់បង់ឱកាសទទួលបានវ៉ាក់សាំង អាហារូបត្ថម្ភ និងការអប់រំនោះជាដើម៕

    អត្ថបទ៖ លីដា

    Share This Post: