NASA និយាយថា នឹងមានអាចម៍ផ្កាយទំហំប៉ុនពីរ៉ាមីតដ៏អស្ចារ្យនៃហ្គីហ្សា ធ្លាក់មកលើផែនដីនៅឆ្នាំ២០២២
យោងតាមសារព័ត៌មាន Express បានឱ្យដឹងថា មានអាចម៍ផ្កាយទំហំប៉ុនពីរ៉ាមីតដ៏អស្ចារ្យនៃហ្គីហ្សា (Great Pyramid of Giza) នឹងមកដល់ផែនដីនៅ ឆ្នាំ២០២២ នេះហើយ។ ក្នុងនោះផងដែរ NASA បានសរសេរសេចក្ដីរាយការណ៍មួយថា អាចម៍ផ្កាយមួយឈ្មោះថា JF1 គឺកំពុងធ្វើដំណើរមកកាន់ផែនដីនេះហើយ។ វាមានទំហំ ១០០ម៉ែត្រ ហើយប្រហែលជាមកដល់ផែនដីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ JF1 កំពុងធ្វើដំណើរក្នុងគន្លង និងអាចបុកផែនដី ជាមួយនឹងកម្លាំង ២៣០គីឡូតោន (230 kilotonnes) ឬ ២៣០,០០០ តោននៃកម្លាំងផ្ទុះ (TNT) ។

អ្វីដែលកាន់តែគួរឱ្យបារម្ភនោះគឺថា ផលប៉ះពាល់ដែលផែនដីនឹងប្រឈមមុខគឺធំជាងគ្រាប់បែក ដែលអាមេរិចទម្លាក់លើកោះហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ១៩៤៥ រហូតដល់ ១៥ដង។ មិនត្រឹមតែប៉ុណ្ណឹងទេ! វាអាចនឹងប្រហារកន្លែងដែលសម្បូរមនុស្សដូចជាទីក្រុងធំណាមួយ និងបណ្តាលឱ្យមនុស្សស្លាប់ជាច្រើន។ ពួកគេក៏បានព្រមានផងដែរថា បើទោះបីជាវាវាយប្រហារនៅតំបន់ដាច់ស្រយាលបំផុត ឬមហាសមុទ្រប៉ាស៊ីហ្វិកក៏ដោយ ក៏វានៅតែអាចបង្កគ្រោះមហន្តរាយធម្មជាតិដូចជា៖ រលកយក្សស៊ូណាមិ និងចំហាយនុយក្លេអ៊ែរ ដែលគេឱ្យឈ្មោះថា Nuclear winter ។ ប៉ុន្តែយ៉ាងណាក៏ដោយ NASA បាននិយាយថា ឱកាសដែលវាប៉ះនឹងផែនដីគឺ ១ ក្នុង ៣,៨០០ ប៉ុណ្ណោះ! ហើយពួកគេក៏កំពុងឱ្យអ្នកជំនាញសិក្សាបន្ថែមពីដំណើររបស់វាផងដែ៕


អត្ថបទ៖ លីដា