ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និយោជកមិនមានសិទិ្ធបញ្ជានិយោជិតធ្វើការលើសម៉ោងដោយគ្មានប្រាក់បន្ថែមបានទេ ព្រោះវាខុសច្បាប់ការងារ

    BY autoadmin November 19, 2019
    និយោជកមិនមានសិទិ្ធបញ្ជានិយោជិតធ្វើការលើសម៉ោងដោយគ្មានប្រាក់បន្ថែមបានទេ ព្រោះវាខុសច្បាប់ការងារ

    និយោជកដែលបញ្ជាឱ្យនិយោជិតធ្វើការមុនម៉ោងចូល ឬលើសម៉ោងចេញពីធ្វើការដោយមិនផ្ដល់ប្រាក់បន្ថែម មានន័យថានិយោជកនោះកំពុងបំពានច្បាប់ហើយ។ នៅក្រោមច្បាប់ស្តីពីការងារ (Fair Work Act) និយោជិតត្រូវទទួលបានប្រាក់ឈ្នួលរៀងរាល់នាទីដែលពួកគេធ្វើការ ដែលរួមមានសូម្បីតែការបើក និងបិទហាងផងដែរ។ ប្រសិនបើអ្នកធ្វើការនៅក្នុងហាងកាហ្វេ ឬរង្គសាល ហើយត្រូវបានស្នើសុំឱ្យបើកហាងមុនម៉ោង ឬធ្វើការលើសម៉ោងចេញ នោះពួកគេសមណាស់តែទទួលបានប្រាក់បន្ថែមតាមនោះដូចគ្នា។ សូម្បីតែអ្នកត្រូវចេញក្រៅជួបណាត់ ឬសិក្ខាសាលាការងារខាងក្រៅ ក៏អ្នកគួរតែទទួលបានប្រាក់បន្ថែម ព្រោះវាជាច្បាប់ការងារ។ យ៉ាងណាក៏ដោយវាគ្រាន់តែជាច្បាប់មួយប៉ុណ្ណោះ ហើយភាគច្រើនគ្មាននរណាគេខ្វល់នោះទេ ព្រោះយើងទាំងអស់គ្នាតែងតែចងឱ្យការងាររៀបរយ។

    បើយោងតាមការិយាល័យយុត្តិធម៌ការងាររបស់អូស្រ្តាលី បានពន្យល់នៅលើ Facebook របស់ខ្លួនថា មិនថានិយោជនទាមទារឱ្យអ្នកថែមម៉ោង ១៥ ឬ ៣០នាទី នោះទេ យើងត្រូវដឹងថាវាមិនអាចនោះទេ! អ្នកត្រូវចេញពីធ្វើការទៅតាមពេលវេលាកំណត់ ដែលស្ថិតនៅក្នុងច្បាប់ក្នុងកន្លែងរបស់អ្នក ដែលអ្នកផ្ទាល់ក៏បានព្រមព្រៀងគ្នាតាំងតែពីថ្ងៃចូលសម្ភាសន៍ការងារម៉្លេះ។ ម្យ៉ាងទៀតបើអ្នកពិតជាកំពុងជួបប្រទះបែបនេះ បានន័យថាវាជាកាតព្វកិច្ចការងារ ហើយអ្នកគួរតែទទួលបានប្រាក់បន្ថែម។ យ៉ាងណាមិញការរៀបរាប់នេះគ្រាន់តែជាផ្នែកតូចមួយនៃច្បាប់ការងារ (Fair Work Act) របស់អូស្ត្រាលីប៉ុណ្ណោះ នៅមានការបែងចែកជាច្រើនទៀត៕

    អត្ថបទ៖ លីដា

    Share This Post: