អន្តរជាតិ
ឲ្យបុរសម្នាក់មានមុខមាត់ស្រដៀងនឹង Jack Ma មកថតម៉ូដែលខោអាវឲ្យខ្លួនគិតថាលក់ដាច់ តែចុងក្រោយធ្ងន់កលើសដើម
BY autoadmin
November 21, 2019
ចិន៖ គេហទំព័រលក់សំលៀកបំពាក់ដ៏ធំមួយរបស់ចិនគឺគេហទំព័រ Taobao បានសម្រេចដកចោលនូវផលិតផលសំលៀកបំពាក់មួយចំនួន ដែលម្ចាស់ហាងផ្ទាល់បានប្រើប្រាស់តារាម៉ូដែលមានមុខមាត់ និងតុបតែងខ្លួនស្រដៀងនឹងលោក Jack Ma សម្រាប់ធ្វើការផ្សព្វផ្សាយផលិតផលមួយចំនួន។ ហាងលក់សំលៀកបំពាក់ដែលបានប្រើប្រាស់រូបតារាម៉ូដែលមានមុខមាត់ដូចលោក Jack Ma នេះ មានឈ្មោះថា “Huateng Legendary Flagship Store” ដែលបានចុះឈ្មោះជាហាងលក់ទំនិញ Online នៅក្នុងគេហទំព័រ Taobao ជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ជូនថាលោក Jack Ma ជាមហាសេដ្ឋីដ៏ល្បីរបស់ប្រទេសចិន ហើយអតីតអគ្គនាយកក្រុមហ៊ុន Alibaba រូបនេះទទួលបានការគោរព និងការផ្តល់កិត្តិយសពីសំណាក់បុគ្គលល្បីៗជាច្រើននាក់នៅជុំវិញពិភពលោក ហើយឥរិយាបថរបស់ហាងលក់ទំនិញដូចខាងលើនេះ ហាក់មិនបានផ្តល់ការគោរព និងឲ្យតម្លៃលើលោក Jack Ma ទាល់តែសោះ៕

អត្ថបទ៖ ភក្តី


