ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របួស ៦នាក់ និងចាប់បានជនសង្ស័យជាង ៤០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅឥណ្ឌូនេស៊ី

    BY autoadmin November 21, 2019
    របួស ៦នាក់ និងចាប់បានជនសង្ស័យជាង ៤០នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅឥណ្ឌូនេស៊ី

    ជនសកម្មប្រយុទ្ធសង្ស័យរាប់សិបនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់ខ្លួន និងធ្វើឱ្យរងរបួស ៦នាក់ផ្សេងទៀត នៅក្នុងការវាយប្រហាររបស់ស្ថានីយ៍ប៉ូលីសនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជនសង្ស័យប្រហែល ៤៥នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃពុធ នៅទីក្រុង Medan កោះស៊ូម៉ាត្រា ខណៈដែលអ្នកផលិតគ្រាប់បែកពីរនាក់ត្រូវបានបាញ់សម្លាប់អំឡុងការវាយឆ្មក់មួយ។

    អ្នកនាំពាក្យប៉ូលីសជាតិបានប្រាប់អ្នកយកព័ត៌មាននៅហ្សាកាតាថា អ្នកផលិតគ្រាប់បែកទាំងពីរបានប្រឆាំងនឹងការចាប់ខ្លួន ហើយបានព្យាយាមវាយប្រហារប៉ូលីសដោយអាវុធមុតស្រួច និងកាំភ្លើងខ្យល់។ មុននេះអាជ្ញាធរបានគិតថា អ្នកបំផ្ទុះគ្រាប់បែកគឺមានគ្នាតែម្នាក់ឯង បន្ទាប់ពីការផ្ទុះនោះធ្វើឱ្យប៉ូលីស ៤នាក់ និងជនស៊ីវិល ២នាក់ រងរបួស ប៉ុន្តែជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះប្រតិបត្តិករអាកាសយានដ្ឋាន ដែលគ្រប់គ្រងដោយរដ្ឋគឺ Angkasa Pura II ក៏បានរឹតបន្តឹងសន្តិសុខនៅក្នុងអាកាសយានដ្ឋានចំនួន ១៩ បន្ទាប់ពីមានឧប្បត្តិហេតុស្រដៀងគ្នាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា៕

    អត្ថបទ៖ លីដា

    Share This Post: