ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃផ្សៃមែន! គ្រាន់តែស្រ្តីម្នាក់សុំទានតិចតួចទិញនំប័ុងហូបសោះដកកាំភ្លើងបាញ់សម្លាប់នាងឆៅៗតែម្តង

    BY autoadmin November 23, 2019
    ព្រៃផ្សៃមែន! គ្រាន់តែស្រ្តីម្នាក់សុំទានតិចតួចទិញនំប័ុងហូបសោះដកកាំភ្លើងបាញ់សម្លាប់នាងឆៅៗតែម្តង

    ប្រេស៊ីល៖ ស្រ្តីជាអ្នកក្រីក្រគ្មានផ្ទះសម្បែងស្នាក់នៅម្នាក់ត្រូវបានគេបាញ់សម្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ក្រោយរូបនាងទៅសុំទានចំនួនត្រឹមតែ ២៥ សេនប៉ុណ្ណោះពីបុរសម្នាក់ ដើម្បីទិញនំប័ុងហូប។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Rio de Janeiro នៃប្រទេសប្រស៊ីល និងស្ថិតនៅក្នុងតំបន់មួយដែលសម្បូរទៅដោយមនុស្សគ្មានទីលំនៅច្បាស់លាស់ជាច្រើននាក់។ ស្រ្តីរងគ្រោះមានឈ្មោះថា Zilda Henrique dos Santos Leandro  អាយុ ៣១ ឆ្នាំ ហើយបុរសដែលបានយកកាំភ្លើងបាញ់សម្លាប់នាងនោះមានឈ្មោះថា Aderbal Ramos de Castro។

    តាមរយៈវីដេអូដែលគេថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ស្ត្រីរងគ្រោះបានដើរតាមលោក Aderbal Ramos de  និងព្យាយាមសុំលុយគាត់ត្រឹមតែ ២៥ សេនប៉ុណ្ណោះដើម្បីទិញនំប័ុងហូប ហើយភ្លាមនោះលោក Aderbal Ramos de ក៏បានដកកាំភ្លើងបាញ់នាងតែម្តង។ ក្រោយការចាប់ខ្លួនលោក Aderbal Ramos de បានប្រាប់ប៉ូលិសថា គាត់បាញ់សម្លាប់ស្រ្តីរងគ្រោះព្រោះតែគាត់ខ្លាចនាងមកប្លន់យកប្រាក់ពីគាត់។ សូមបញ្ជាក់ជូនថា ខណៈពេលដែលស្រ្តីរងគ្រោះត្រូវបានគេបាញ់សម្លាប់នៅក្នុងរដ្ឋដដែលនោះ មានជនគ្មានផ្ទះសម្បែងចំនួន ៨ នាក់ផ្សេងទៀតបានពុលភេសជ្ជៈហើយក្នុងនោះ ៤ នាក់បានស្លាប់ និង ៤ នាក់ផ្សេងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា៕

    អត្ថ​បទ៖ ភក្តី

    Share This Post: