ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វមាន់ជិត ៤០០០ក្បាល ត្រូវបានកប់ទាំងរស់នៅភាគខាងត្បូងប្រទេសថៃ ដែលធ្វើឱ្យមានការជជែកវែកញែកពីអ្នកការពារសិទ្ធិសត្វ

    BY autoadmin November 23, 2019
    សត្វមាន់ជិត ៤០០០ក្បាល ត្រូវបានកប់ទាំងរស់នៅភាគខាងត្បូងប្រទេសថៃ ដែលធ្វើឱ្យមានការជជែកវែកញែកពីអ្នកការពារសិទ្ធិសត្វ

    នាយកដ្ឋានបសុសត្វនៃប្រទេសថៃបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងស៊ើបអង្កេតកន្លែងដាក់សត្វមួយនៅភាគខាងត្បូងប្រទេសថៃ បន្ទាប់ពីសត្វមាន់ជិត ៤០០០ក្បាល ត្រូវបានកប់ទាំងរស់។ រូបភាពពីប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញថា សត្វមាន់រាប់ពាន់ក្បាលនៅឯទីតាំងមួយ ក្នុងស្រុក Hat Yai ត្រូវបានគេបោះចោលទៅក្នុងភក់ជ្រាំ ដែលធ្វើឱ្យពួកវាត្រូវលង់ទឹកងាប់ និងមានខ្លះក៏រស់ហែលក្នុងរណ្ដៅនោះផងដែរ។ គួរឱ្យដឹងដែរថា មាន់ទាំងនោះត្រូវបានរត់ពន្ធពីទីប្រជុំជនមួយនៃប្រទេសម៉ាឡេស៊ី ហើយត្រូវបានរកឃើញនៅខាងក្នុងរថយន្តដឹកទំនិញជាច្រើនកាលពីថ្ងៃអង្គារ។

    ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកពីអ្នករិះគន់វាថា ជាភាពសាហាវឃោរឃៅទៅលើសត្វ ខណៈអ្នកផ្សេងទៀតនិយាយថា អាជ្ញាធរបានធ្វើរឿងត្រឹមត្រូវហើយ។ យ៉ាងណាក៏ដោយការកប់មាន់ទាំងនៅរស់គឺផ្ទុយនឹងបទបញ្ជារបស់នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ (DLD) ដែលបានចែងថាបសុបក្សីត្រូវប្រើវិធី euthanasia ឬកាច់កពួកគេមុនពេលបញ្ចុះ ដូច្នេះពួកគេនឹងមិនឈឺចាប់យូរ។ យោងទៅតាមគោលការណ៍ណែនាំដែលបានប្រកាសដោយនាយកដ្ឋានបសុសត្វ មន្រ្តីត្រូវតម្រូវឱ្យអនុវត្តវិធី euthanasia លើសត្វ ដោយប្រើសារធាតុគីមី ឬក៏ឆក់ពួកគេដោយប្រើអគ្គិសនី។ ប្រសិនបើមន្ត្រីប្រើវិធីសម្លាប់សត្វបែបព្រៃផ្សៃបែបនេះ ពួកគេគួរតែត្រូវបានចោទប្រកាន់ពីភាពសាហាវឃោរឃៅរបស់សត្វផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: