ប្លែកមែន! អាគារមួយនៅចិនសង់ការ៉ាស់សាំងនៅលើដំបូលអាគារជាន់ទី៦ប្លែកខុសគេខុសឯង ដោយសារតែមូលហេតុបែបនេះ
ចិន៖ សំណង់អាគារលំនៅដ្ឋានដ៏ចម្លែកមួយមានកម្ពស់ ៦ ជាន់ ដែលមានស្ថានីយ៍ប្រេងឥន្ធនៈនៅជាន់ក្រោម និងជាន់លើគេបង្អស់នោះ បានបង្ហាញខ្លួននៅក្នុងក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ អាគារប្លែកគេនេះត្រូវបានគេសាងសង់នៅតាមបណ្តោយទន្លេ Yangtze និងស្ថិតនៅលើដីដែលមានចំណោតខ្លាំង ដែលជាន់ផ្ទាល់ដីរបស់អាគារស្ថិតនៅជាប់នឹងផ្លូវមួយ ហើយជាន់ខាងលើបង្អស់របស់វាក៏ត្រូវជាប់នឹងផ្លូវមួយខ្សែផ្សែងទៀតដែរ។ ព្រោះហេតុនេះហើយទើបគេអាចបង្កើតស្ថានីយ៍ប្រេងឥន្ធនៈនៅជាន់ក្រោមនិងជាន់លើបាន ខណៈជាប់ផ្សេងៗទៀតនៅចន្លោះកណ្តាលគឺជាផ្ទះនិងជាចំណតរថយន្ត។

អ្វីដែលជាការចាប់អារម្មណ៍នោះគឺ ហានិភ័យដែលអាចកើតចេញពីស្ថានីយ៍ប្រេងឥន្ធនៈទាំងពីរព្រោះថា បើមានអគ្គីភ័យឆាបឆេះពីស្ថានីយ៍ប្រេងឥន្ធនៈណាមួយ ផ្ទះរបស់ប្រជាពលរដ្ឋផ្សេងទៀតក៏ត្រូវឆេះដែរ ទាំងផ្ទះនៅក្នុងអាគារជាមួយគ្នានិងនៅអាគារជាប់ៗគ្នានោះ។ យ៉ាងណាក្តី អាគារលំនៅដ្ឋានដ៏ចម្លែកមួយត្រូវបានរចនាឡើងដោយមានទំនុកចិត្តខ្ពស់បំផុតក្នុងការការពារហានិភ័យផ្សេងៗដែលអាចកើតមានដោយយថាហេតុ៕
អត្ថបទ៖ ភក្តី

