ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុមារតូចៗដែលរស់នៅជិតផ្លូវមមាញឹក ដែលមានផ្សែងពុលពីម៉ូតូ និងរថយន្ត អាចមានហានិភ័យខ្ពស់ពីមហារីក ហើយសួតគ្មានការលូតលាស់នោះទេ

    BY autoadmin November 26, 2019
    កុមារតូចៗដែលរស់នៅជិតផ្លូវមមាញឹក ដែលមានផ្សែងពុលពីម៉ូតូ និងរថយន្ត អាចមានហានិភ័យខ្ពស់ពីមហារីក ហើយសួតគ្មានការលូតលាស់នោះទេ

    ការរស់នៅក្បែរផ្លូវមមាញឹក ដែលពោរពេញដោយរថយន្ត ឬម៉ូតូ អាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់សួតរបស់កុមារ។ កុមារត្រូវបានរកឃើញថា បានរងផលប៉ះពាល់យ៉ាងខ្លាំង ទោះបីជាពួកគេរស់នៅចម្ងាយ ៥០ម៉ែត្រ ពីផ្លូវក៏ដោយ។ តាមការសិក្សាលើទីក្រុងចំនួន ១៣ នៅចក្រភពអង់គ្លេស និងប៉ូឡូញបានរកឃើញថា ការបំពុលបរិយាកាសបង្កឱ្យមានឱកាសខ្ពស់នៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង និងរលាកទងសួត។ របាយការណ៍ដដែលក៏បានរកឃើញថា ១៤% នៃកុមារនៅទីក្រុង Oxford, ១៣% នៅទីក្រុង London និង ៨% នៅទីក្រុង Birmingham របស់អង់គ្លេស សុទ្ធតែរងប៉ះពាល់ដោយមានសួតគ្មានការលូតលាស់ល្អទាំងអស់។

    យោងតាមការស្រាវជ្រាវដែលសរសេរដោយ King’s College London និងចេញដោយសម្ព័ន្ធអង្គការសុខភាព និងបរិស្ថានចំនួន ១៥ បាននិយាយថា ការរស់នៅក្បែរផ្លូវដែលមានចរាចរណ៍មមាញឹកច្រើន អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសួតរហូតដល់ ១០% ។ ការស្រាវជ្រាវថ្មីក៏បានបង្ហាញពីការកើនឡើងហានិភ័យនៃការគាំងបេះដូង, ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺមហារីកសួត, ជំងឺរលាកទងសួត ក៏ដូចជាការថយចុះមុខងារសួតចំពោះកុមារដែលរស់នៅក្បែរផ្លូវដែលមានចរាចរណ៍ច្រើនផងដែរ។ ពួកគេក៏បានអំពាវនាវឱ្យអ្នកនយោបាយប្តេជ្ញាចាត់វិធានការ ដើម្បីកាត់បន្ថយស្ថានភាពបំពុលបរិយាកាសខុសច្បាប់នៅទូទាំងចក្រភពអង់គ្លេស ដើម្បីឆ្លើយតបតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក៕

    អត្ថបទ៖ លីដា

    Share This Post: