ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ីថា ក្រសួងខ្លួនមិនអាចបញ្ឈប់អ្នកបើកបរក្នុងស្ថានភាពស្រវឹងបានឡើយ

    BY autoadmin November 26, 2019
    រដ្ឋលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ីថា ក្រសួងខ្លួនមិនអាចបញ្ឈប់អ្នកបើកបរក្នុងស្ថានភាពស្រវឹងបានឡើយ

    ម៉ាឡេស៊ី៖ ការបើកបរក្នុងស្ថានភាពស្រវឹងស្រាបានក្លាយជាបញ្ហាចម្រូងសម្រាសមួយនៅក្នុងសង្គមម៉ាឡេស៊ី ព្រោះមួយរយៈចុងក្រោយនេះមានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរស្រវឹងកើតមានជារឿយៗ។ សម្រាប់ប្រជាពលរដ្ឋម៉ាឡេស៊ីវិញបានបញ្ចេញមតិយោបល់ផ្សេងគ្នាជុំវិញបញ្ហានេះ ដោយអ្នកខ្លះចង់ឲ្យរដ្ឋាភិបាលបង្កើតកាត់ទោសប្រហារជីវិតអ្នកបើកក្នុងស្ថានភាពស្រវឹង ខណៈអ្នកខ្លះវិញបានស្នើសុំទៅកាន់ក្រសួងសុខាភិបាលឲ្យជួយដោះស្រាយរឿងនេះទៅវិញ។ ឆ្លើយតបទៅនឹងកាន់ក្រុមប្រជាពលរដ្ឋដូចខាងលើនេះ លោក Lee Boon Chye រដ្ឋលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ការគ្រប់គ្រងទៅលើក្រុមអ្នកបើកបរក្នុងស្ថានភាពស្រវឹងមិនស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាលឡើយ តែវាស្ថិតទៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរ និងមន្ទីរសាធារណៈការនៅតាមតំបន់នីមួយៗទៅវិញទេ។

    រដ្ឋលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Lee Boon Chye

    លោកបានបន្តទៀតថា បញ្ហានេះខុសពីបញ្ហាទប់ស្កាត់អ្នកជក់បារីនៅតាមទីសាធារណៈ ដែលក្រសួងសុខាភិបាលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តនាពេលកន្លងមក។ យ៉ាងណាក្តី លោក Lee Boon Chye  បានបញ្ជាក់ថា ក្រសួងសុខាភិបាលមានសិទ្ធត្រឹមកំណត់ប្រភេទគ្រឿងស្រវឹងដែលត្រូវដាក់លក់ទៅលើទីផ្សារ និងកំណត់ចំនួនអាយុ ដែលត្រូវអនុញាតឲ្យទទួលទានគ្រឿងស្រវឹងជាដើម។ សូមបញ្ជាក់ថា ការពិតម៉ាឡេស៊ីក៏មានច្បាប់ផាកពិន័យអ្នកបើកក្នុងស្ថានភាពស្រវឹងដែរ តែជាក់ស្តែងបច្ចុប្បន្ននេះមានអ្នកបើកបរជាច្រើនហាក់មិនខ្លាចច្បាប់នេះឡើយ៕

    អត្ថបទ៖ភក្តី

     

    Share This Post: