ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ២៣នាក់ និងរបួសជាង ៦០០នាក់ នៅក្នុងឧបទ្ទវហេតុរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ក្នុងប្រទេសអាល់បានី

    BY autoadmin November 27, 2019
    ស្លាប់ ២៣នាក់ និងរបួសជាង ៦០០នាក់ នៅក្នុងឧបទ្ទវហេតុរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ ក្នុងប្រទេសអាល់បានី

    ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងប្រទេសអាល់បានី បន្ទាប់ពីប្រទេសនេះរងការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ ។ ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅវេលាព្រឹកថ្ងៃអង្គារ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីទីរ៉ាណា (Tirana) ។ មន្ត្រីការពារជាតិ និងសុខភាពនិយាយថា ជនរងគ្រោះទាំង ២៣នាក់ រួមមានអ្នកដែលត្រូវបានកប់ស្លាប់នៅក្រោមអគារដែលបានបាករលំ។ ហើយក្នុងហេតុការណ៍នេះក៏មានមនុស្ស ៦៥០នាក់ ផ្សេងទៀតបានរងរបួសផងដែរ។

    ខណៈពេលនេះក្រុមសង្គ្រោះ និងបុគ្គលិកយោធាកំពុងស្វែងរកមនុស្សបន្ត ដោយពួកគេគិតថា អាចមានអ្នកជាប់នៅជាប់ក្រោមគំនរបាក់បែក។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសអ៊ីតាលី ក្រិក និងប្រទេសជិតខាងផ្សេងទៀត ក៏បានបញ្ជូនក្រុមជួយសង្គ្រោះទៅទីនោះផងដែរ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះ និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។ រំលឹកដែរថា ប្រទេសអាល់បានីទើបតែរងការវាយប្រហារដោយការរញ្ជួយដី ដែលមានកម្រិតលើសពី ៥រិចទ័រ កាលពីខែកញ្ញា ហើយការរញ្ជួយចុងក្រោយនេះ គឺខ្លាំងជាងគេបំផុតក្នុងរយៈពេល ៤០ឆ្នាំ៕

    អត្ថបទ៖ លីដា

    Share This Post: