ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជននៅរដ្ឋតិចសាស់ ៦០,០០០នាក់​ ត្រូវបានគេបញ្ជា​ឱ្យជម្លៀសចេញ បន្ទាប់ពីរោងចក្រគីមីមួយបានផ្ទុះឡើង

    BY autoadmin November 28, 2019
    ប្រជាជននៅរដ្ឋតិចសាស់ ៦០,០០០នាក់​ ត្រូវបានគេបញ្ជា​ឱ្យជម្លៀសចេញ បន្ទាប់ពីរោងចក្រគីមីមួយបានផ្ទុះឡើង

    កាលពីព្រឹកថ្ងៃពុធនេះប្រជាជន ៦០,០០០នាក់ នៅរដ្ឋតិចសាស់ (Texas) ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ខណៈក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមទប់អគ្គិភ័យយ៉ាងខ្លាំងនៅឯរោងចក្រគីមីមួយ បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់នៅទីនោះ។ ប្រជាជនទាំងអស់ដែលស្ថិតក្នុងចម្ងាយ ៤ម៉ាយ (៦.៤គីឡូម៉ែត្រ) ពីរោងចក្រគីមី TPC Group ក្នុងកំពង់ផែ Port Neches ត្រូវបានអាជ្ញាធរបញ្ជាឱ្យជម្លៀសចេញ ហើយសហគមន៍ដែលរងផលប៉ះពាល់ និងត្រូវជម្លៀសដោយបទបញ្ជាជាអាទិ៍រួមមាន៖ កំពង់ផែ Neches, Nederland, Groves, Beauxart Gardens, Central Gardens ក៏ដូចជាផ្នែកខ្លះនៃ Port Arthur ។

    នៅក្នុងហេតុការណ៍ដដែលនោះ យ៉ាងហោចណាស់ក៏មានការផ្ទុះដ៏មានឥទ្ធិពលមួយទៀត ចំពេលមានកិច្ចខិតខំប្រឹងប្រែងពីក្រុមសង្គ្រោះជាបន្តបន្ទាប់ ដើម្បីពន្លត់ភ្លើងដែលបានឆេះអស់រយៈពេលជាង ១២ម៉ោង មកហើយនោះ។ មានបុគ្គលិកពីរនាក់ និងអ្នកម៉ៅការម្នាក់ បានរងរបួសនៅក្នុងការផ្ទុះដំបូង ប៉ុន្តែពួកគេទាំង ៣នាក់ ពេលនេះចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលការព្យាបាលរួច។ យោងតាមមន្រ្តីមូលដ្ឋានបានឱ្យដឹងថា មានកម្មកររហូតដល់ទៅ ២៧នាក់ បាននៅទីនោះ នៅពេលមានហេតុការណ៍នេះកើតឡើង។ ហើយសម្រាប់តម្លៃនៃការខូតខាត ខាងមន្ត្រីនៅមិនទាន់រាយការណ៍នៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: