ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកគ្រូអង់គ្លេសម្នាក់ទះកំផ្លៀងសិស្សមិនដកដៃសោះហើយប្រាប់ថា គាត់ធ្វើដូចនេះព្រោះគាត់ស្រលាញ់សិស្ស

    BY autoadmin November 28, 2019
    អ្នកគ្រូអង់គ្លេសម្នាក់ទះកំផ្លៀងសិស្សមិនដកដៃសោះហើយប្រាប់ថា គាត់ធ្វើដូចនេះព្រោះគាត់ស្រលាញ់សិស្ស

    ថៃ៖វីដេអូមួយដែលបង្ហាញថា មានអ្នកគ្រូបង្រៀនភាសារអង់គ្លេសម្នាក់ស្រែកខ្លាំងៗដាក់កូនសិស្សហើយថែមទាំងបានទះកំផ្លៀងកូនសិស្សចំនួន ៣ នាក់ជាច្រើនដៃទៀតនោះ ត្រូវ​បានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងផងដែរពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាសសង្គម Facebook ថៃ។ អំពើហឹង្សានេះបានកើតឡើងចំពោះសិស្សរៀនថ្នាក់ទី ៧ ចំនួន ៣ នាក់ នៃអនុវិទ្យាល័យ  Omnoisophonchanooprathum ស្ថិតនៅក្នុងខេត្ត Samut Sakhon ប្រទេសថៃ។

    ក្រោយផ្ទុះការរិះគន់ អ្នកគ្រូបងៀនភាសារអង់គ្លេសដែលបានទះកំផ្លៀងសិស្សមិនដកដៃរូបនេះបានបកស្រាយប្រាប់ខាងសាលាថា គាត់ធ្វើដូចនេះព្រោះតែកូនសិស្សទាំងនោះខ្ជិលមិនធ្វើកិច្ចការសាលាដែលគាត់បានដាក់ជូន ហើយគាត់បញ្ជាក់ទៀតថា ការដែលគាត់ធ្វើដូចនេះព្រោះតែគាត់ស្រលាញ់កូនសិស្សចង់ឲ្យពួកគេខំប្រឹងរៀន មានចំណេះពិតប្រាកដសម្រាប់អនាគតរបស់ពួកគេ។ យ៉ាងណាក្តី អ្នកគ្រូក៏បានសុំទោសជាសាធារណៈ និងជាពិសេសទៅកាន់អាណាព្យាបាលរបស់សិស្សផងដែរចំពោះដាក់ទណ្ឌកម្មជ្រុលដៃបន្តិចរបស់គាត់ ហើយគាត់បានសន្យាថា លែងធ្វើដូចនេះទៀតហើយនៅពេលក្រោយ។ ប្រិយមិត្តអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    Share This Post: