ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ជះលុយជាង ៨៥,០០០ដុល្លារ បំពាក់ចម្លាក់មាន់មាសលើក្បាលឡាន Rolls-Royce របស់គាត់ ព្រោះនិមិត្តសញ្ញាទេវូបចាស់គ្មានភាពទាក់ទាញ

    BY autoadmin November 28, 2019
    បុរសម្នាក់ជះលុយជាង ៨៥,០០០ដុល្លារ បំពាក់ចម្លាក់មាន់មាសលើក្បាលឡាន Rolls-Royce របស់គាត់ ព្រោះនិមិត្តសញ្ញាទេវូបចាស់គ្មានភាពទាក់ទាញ

    ដូចយើងដឹងមកហើយថា Rolls-Royce គឺជាម៉ាកយីហោមួយដ៏ប្រណីតមានមូលដ្ឋានប្រទេសអង់គ្លេស និងមានតម្លៃថ្លៃខ្លាំងណាស់ ហើយភាគច្រើនត្រូវបានទិញមកជិះដោយពួកអ្នកមានសម្បូរទ្រព្យប៉ុណ្ណោះ។ អ្វីដែលតំណាងឱ្យភាពលេចធ្លោរបស់រថយន្តនេះ គឺនៅត្រង់និមិត្តសញ្ញារបស់វា ដែលមានទេវរូបត្រដាង​ស្លាប ឬ The Spirit of Ecstasy យ៉ាងល្អឯកនៅលើក្បាលរថយន្តតែម្ដង។ ប៉ុន្តែយ៉ាងណាថ្មីៗនេះមានរឿងយ៉ាងហួសចិត្តមួយ ដោយអ្នកមាននៅទីក្រុងប៉េកាំងម្នាក់ គាត់បានទិញចម្លាក់មាន់ធ្វើពីមាសយ៉ាងធំមួយ ដើម្បីដាក់ពីលើក្បាលរថយន្តប្រណីតរបស់គាត់តែម្ដង ដោយបន្ថែមថា ទេវរូបតំណាងនោះតូចពេក ដាក់ចម្លាក់មាន់មាសនេះទើបវាទាក់ទាញភ្នែក។

    ដោយសារទើសចិត្តថាទេវរូបនោះតូចពេក ហើយមើលទៅមិនឆើតឆាយសម្រាប់គាត់ ទើបបុរសជាអ្នកមានម្នាក់នោះបានបញ្ជាឱ្យជាងឡាន បំពាក់ចម្លាក់មាន់ទម្ងន់ ២៥គីឡូក្រាម ដែលមានតម្លៃប្រហែល ៨៥,៣៦៩ដុល្លារអាមេរិក (៦០០,០០០យ័ន) នៅលើរថយន្ត Rolls-Royce Phantom Series 1 របស់គាត់វិញ។ ប៉ុន្តែយ៉ាងណាក៏ដោយបន្ទាប់ពីបានឃើញការផ្លាស់ប្តូរនេះ អ្នកលេងបណ្ដាញមួយចំនួនមិនសប្បាយចិត្តនោះទេ ពួកគេនិយាយថា វាអាចមានគ្រោះថ្នាក់ ព្រោះចម្លាក់មាន់នោះធំពេក ហើយអាចបាំងផ្លូវបាន។ ម៉្យាងទៀតពួកគេនិយាយថា ទេវរូប The Spirit of Ecstasy នោះតំណាងឱ្យភាពប្រណីតរបស់រថយន្ត ហើយពេលដោះចេញបែបនេះ គឺរថយន្តក៏បាត់ភាពស្រស់ស្អាតរបស់វាតាមហ្នឹងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: