Inter Milan កំពុងពិចារណាទិញខ្សែបម្រើ Mateo Kovacic ត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្ដងទៀត
- April 5, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន Calciomercato បានអោយដឹងថា៖ ក្លឹបបយក្សអ៊ីតាលី Inter Milan កំពុងពិចារណាទិញខ្សែបម្រើ Mateo Kovacic ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

គិតមកដល់ពេលនេះខ្សែបម្រើ Mateo Kovacic មិនទាន់ស្វែងរកឈ្មោះក្នុងការជាប់ជម្រើសដំបូងរបស់ក្លឹបអធិរាជសរ Real Madrid នៅឡើយទេ។ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ ប្រសិនបើរូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានប្រកួត។
ខ្សែបម្រើ Kovacic អាចនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid ត្រលប់ទៅកាន់ក្លឹបចាស់ Inter Milan របស់គេវិញនៅក្នុងរដូវកាលក្រោយ ខណៈដែលពេលនេះ Inter Milan កំពុងពិចារណាក្នុងការទិញខ្សែបម្រើ Kovacic ត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្ដងទៀត។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






