ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តហឺណានរបស់ប្រទេសចិនគ្រោងចេញច្បាប់ពិន័យអ្នកដើរឆ្លងផ្លូវបណ្តើរចុចទូរស័ព្ទបណ្ដើរ

    BY autoadmin November 30, 2019
    ខេត្តហឺណានរបស់ប្រទេសចិនគ្រោងចេញច្បាប់ពិន័យអ្នកដើរឆ្លងផ្លូវបណ្តើរចុចទូរស័ព្ទបណ្ដើរ

    ចិន៖ ខេត្តហឺណានកំពុងព្យាយាមជួយសង្គ្រោះកំុឱ្យមនុស្សមានបញ្ហា ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយពួកគេគ្រោងនឹងធ្វើការហាមឃាត់លើអ្នកថ្មើរជើងណាដែលចុចទូរស័ព្ទពេលកំពុងឆ្លងថ្នល់។ សេចក្ដីព្រាងច្បាប់នោះត្រូវបានបញ្ជូនមកដើម្បីពិនិត្យឡើងវិញកាលពីថ្ងៃច័ន្ទ ហើយប្រសិនវាអនុម័តមែននោះ មានន័យថា អ្នកថ្មើរជើងដែលមិនគោរពតាមគោលការណ៍នេះនឹងត្រូវទទួលការព្រមាន ឬពិន័យជាប្រាក់ពី ៥០ ទៅ ២០០យ័ន (៧ ទៅ ២៨ដុល្លារ) ។

    នៅទីណាក៏មានប្រភេទអ្នកញៀណស្មាតហ្វូនបែបនេះដែរ ប៉ុន្តែក្នុងប្រទេសចិនអ្នកញៀនស្មាតហ្វូនត្រូវបានគេស្គាល់ថា ជា “ក្រុមឱនក្បាលចុះក្រោម” (低头族) ។ យ៉ាងណាក៏ដោយខេត្តហេណាន មិនមែនជាកន្លែងដំបូងគេនៅប្រទេសចិន ដែលគ្រោងនឹងចេញច្បាប់នេះនោះទេ។ កាលពីខែតុលាកន្លងទៅ ទីក្រុងហ្សេជាំង ក៏បានប្រកាសស្រដៀងគ្នាថា ខ្លួននឹងចាប់ផ្តើមពិន័យអ្នកថ្មើរជើងចំពោះការចុចទូរស័ព្ទពេលកំពុងឆ្លងផ្លូវរបស់ពួកគេ៕

    អត្ថបទ៖ លីដា

    Share This Post: