ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់អះអាងថា ត្រូវសត្វកន្លាតខាំដៃរហូតរបួសធ្ងន់ ខណៈកំពុងដេកលក់

    BY autoadmin December 2, 2019
    ស្រ្តីម្នាក់អះអាងថា ត្រូវសត្វកន្លាតខាំដៃរហូតរបួសធ្ងន់ ខណៈកំពុងដេកលក់

    កន្លាតគឺជាសត្វដ៏កខ្វក់មួយហើយសត្វល្អិតប្រភេទនេះក៏ត្រូវបានគេចាត់ទុកជាសត្វចង្រៃផងដែរ ព្រោះជាធម្មតាវាតែងផ្ដល់ការរំខានជាខ្លាំងសម្រាប់មនុស្ស។ តួយ៉ាងស្រ្តីម្នាក់បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Facebook របស់គាត់ ដោយបានអះអាងថា សត្វកន្លាតបានខាំដៃរបស់គាត់ខណៈដែលគាត់កំពុងដេកលក់ និងបង្កឲ្យមានរបួសនៅលើដៃគួរឲ្យខ្លាចបំផុត។ ស្រ្តីរងគ្រោះរៀបរាប់យ៉ាងលម្អិតថា នៅក្នុងយប់កើតហេតុនោះគាត់បានញ៉ាំថ្នាំងងុយគេងហើយគាត់ក៏បានគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈដៃរបស់គាត់មិនទាន់បានសម្អាតនៅឡើយទេ ពោលគឺដៃរបស់គាត់នៅមានញើសនិងប្រឡាក់ចំណីអាហារខ្លះផង។

    ដោយកន្លាតជាសត្វដែលចូលចិត្តស៊ីរបស់កខ្វក់ជាអាហារនោះ ទើបពួកវានាំគ្នាទៅខាំនិងបឺតជញ្ជក់ដៃស្រ្តីរងគ្រោះ រហូតដៃរបស់គាត់ត្រូវមានដំបៅនិងស្នាមកន្ទួលឲ្យខ្លាចបំផុត។ ស្រ្តីរងគ្រោះបានដាស់តឿនថា ត្រូវចេះរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមទាំងពេលគេងផងដែរ បើមិនចង់មានបញ្ហាដូចរូបគាត់៕

    អត្ថបទ៖ ភក្តី

    Share This Post: