ការប្រកួតស៊ីហ្គេមខ្លះត្រូវបានលុបចោល និងរៀបចំឡើងវិញ ដោយសារព្យុះទីហ្វុង Kammuri កំពុងរំខានប្រទេសហ្វីលីពីន
ការប្រកួតមួយចំនួនដែលបានគ្រោងទុកនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះ ត្រូវបានលុបចោលខ្លះ ឬកំណត់ពេលវេលាឡើងវិញខ្លះ ដោយសារព្យុះ Kammuri ដែលរំកិលចូលតំបន់ទំនួលខុសត្រូវហ្វីលីពីន (PAR) កាលពីចុងសប្តាហ៍។ ព្យុះស៊ីក្លូនត្រូពិកនេះនឹងនាំមកនូវកម្លាំងខ្យល់ ១១២គីឡូម៉ែត្រ ដល់ ១៧០គីឡូម៉ែត្រ/ម៉ោង។ សេវាកម្មព្យាករណ៍អាកាសធាតុជាតិ ក៏បានចេញការព្រមានស្តីពីការបំផ្លិចបំផ្លាញដែលអាចកើតមាន ហើយព្យុះ Kammuri ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការវាយប្រហារនៅយប់ថ្ងៃច័ន្ទ ទី០២ ខែធ្នូនេះ។

ការព្រមានអំពីព្យុះជាសាធារណៈត្រូវបានប្រកាសឡើងនៅក្នុងផ្នែកផ្សេងៗ ខណៈដែលពលរដ្ឋរបស់ប្រទេសនេះក៏ត្រូវត្រៀមខ្លួន សម្រាប់ខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ដែលនឹងរំពឹងថា មានរហូតដល់ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ប៉ុន្តែព្យុះនេះត្រូវគេរំពឹងថា នឹងចាកចេញពីប្រទេសនៅថ្ងៃបន្តបន្ទាប់នោះ។ គួរឱ្យដឹងដែរថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះបានបើកជាផ្លូវការហើយ តាំងពីយប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា នៅលានប្រយុទ្ធហ្វីលីពីន (Philippine Arena) ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតី Rodrigo Roa Duterte និងអ្នកប្រដាល់ប្រដាល់ពិភពលោក Manny Pacquiao ហើយនឹងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕


អត្ថបទ៖ លីដា