ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះអគារអាផាតមិនមួយនៅចិន ឆេះតាំងពីជាន់ទី៥រហូតដល់ជាន់ទី២៥ (មានវីដេអូ)

    BY autoadmin December 4, 2019
    ឆេះអគារអាផាតមិនមួយនៅចិន ឆេះតាំងពីជាន់ទី៥រហូតដល់ជាន់ទី២៥ (មានវីដេអូ)

    ចិន៖ អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតឡើងនៅលើអគារអាផាតមិនមួយកន្លែងក្នុងក្រុង Shenyang ភាគខាងជើងប្រទេសចិន កាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ ហើយហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងភាពចលាចលនៅក្នុងទីក្រុងផងដែរ។ ព័ត៌មានដែលគេទទួលបានពីហេតុការណ៍នេះគឺអគ្គិភ័យបានផ្ដើមឆេះពីជាន់ទី ៥ ដល់ជាន់ទី ២៥ នៃអគារ ខណៈមូលហេតុពិតប្រាកដនៃហេតុការណ៍នេះនៅមិនទាន់បានរកឃើញនៅឡើយទេ។

    បើយោងតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រមាណជា ៩ និង ១៦ យប់នៃថ្ងៃកើតហេតុនោះ ក្រោយគេបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៧ គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យអស់ចំនួន ២៣៥ នាក់។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងទេថា មានជនរងគ្រោះប៉ុន្មាននាក់ ឬការខូចខាតមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះទេ៕

    អត្ថបទ៖ ភក្តី

    Share This Post: