ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញហើយខ្លោចចិត្ត បន្ទាប់ពីបែកធ្លាយរូបភាពសត្វឆ្មាត្រូវបានគេសម្លាប់យកសាច់ធ្វើម្ហូប និងយករោមមកធ្វើជាសំលៀកបំពាក់នៅចិន

    BY autoadmin December 3, 2019
    ឃើញហើយខ្លោចចិត្ត បន្ទាប់ពីបែកធ្លាយរូបភាពសត្វឆ្មាត្រូវបានគេសម្លាប់យកសាច់ធ្វើម្ហូប និងយករោមមកធ្វើជាសំលៀកបំពាក់នៅចិន

    ថ្មីៗនេះមានការចែករំលែកមួយនៅលើបណ្ដាញ Facebook ដោយសមាគមប្រឆាំងនឹងរោមសត្វ ដែលបានបង្ហាញពីរូបភាពមួយចំនួនដែលប៉ះពាល់អារម្មណ៍ជាទីបំផុត ជាពិសេសគឺក្រុមអ្នកស្រឡាញ់សត្វឆ្មា។ ដោយរូបភាពទាំងនោះគឺបានបង្ហាញពាណិជ្ជកម្មសាច់សត្វឆ្មា ហើយមិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែរោមឆ្មាក៏ត្រូវបានគេយកមកធ្វើជាខោអាវ និងគ្រឿងប្រដាប់ផ្សេងៗសម្រាប់ដាក់លក់ផងដែរ។ វាជារឿងមួយដែលគួរឱ្យខ្លោចចិត្តបំផុត នៅពេលដែលពួកគេទាំងនោះរកកម្រៃចេញពីសត្វឆ្មាដែលពួកគេបង្កាត់, លួចចាប់ពីក្នុងភូមិ ឬក៏សូម្បីតែឆ្មាដែលបានវង្វេងផ្ទះយ៉ាងគួរឱ្យអាណិតបំផុត។ ប្រភពបានឱ្យដឹងថា នៅពេលដែលឆ្មាទាំងនោះត្រូវបានគេចាប់ ពួកវានឹងត្រូវបានលក់ទៅឱ្យអ្នករកស៊ីសម្លាប់ឆ្មា ហើយបន្ទាប់មកគេនឹងចៀរយកស្បែក និងរោមរបស់ពួកវា ដើម្បីធ្វើស្បែកជើង ស្រោមដៃ និងកាបូប ដែលត្រូវបានដាក់លក់នៅក្នុងហាងលក់សម្ភារៈស្បែក។

    យោងទៅតាមសមាគមប្រឆាំងរោមសត្វ (Anti-Fur Society) បានបង្ហោះថា វាអយុត្តិធម៌ណាស់ដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានកំណត់ថា ពាណិជ្ជកម្មរោមសត្វគឺខុសច្បាប់ ប៉ុន្តែនៅតែអនុញ្ញាតឱ្យផលិតផលបែបនេះចូលប្រទេសរបស់ពួកគេដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ ទន្ទឹមនឹងនេះពាណិជ្ជកម្មបែបនេះ គឺស្របច្បាប់នៅក្នុងប្រទេសកាណាដាថែមទៀតផង។ យ៉ាងណាមិញដើម្បីទប់ស្កាត់បញ្ហានេះសមាគមប្រឆាំងនឹងរោមសត្វបានអំពាវនាវដល់សាធារណៈជនឱ្យបរិច្ចាគជាថវិកា ដើម្បីជួយបុព្វហេតុរបស់ពួកគេ សម្រាប់ជួយផ្គត់ផ្គង់គ្រៀវសត្វឆ្មានៅជុំវិញប្រទេសចិនកុំឱ្យពួកឈ្មួញបង្កាត់ខុសច្បាប់ទៀត និងបន្ទាប់មកទៀតគឺជម្រុញបញ្ឈប់ការធ្វើទណ្ឌកម្មលើសត្វឆ្មាតែម្ដង៕

    អត្ថបទ៖ លីដា

    Share This Post: