ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ដួលស្លាប់នៅកន្លែងសម្ភាសន៍ការងារថ្មីភ្លាមៗ ដោយសារគាត់តែងតែធ្វើការហួសកម្លាំងខ្លាំងពេក

    BY autoadmin December 4, 2019
    បុរសម្នាក់ដួលស្លាប់នៅកន្លែងសម្ភាសន៍ការងារថ្មីភ្លាមៗ ដោយសារគាត់តែងតែធ្វើការហួសកម្លាំងខ្លាំងពេក

    យោងតាមសារព័ត៌មានចិន China Press ឱ្យដឹងថា បុរសម្នាក់មកពីស្រុកហាំងចូវ ប្រទេសចិន បានដួលសន្លប់ភ្លាមៗនៅពេលកំពុងនិយាយជាមួយអ្នកសម្ភាសន៍ការងារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ គាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែគួរឱ្យស្ដាយពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យនិយាយថា គាត់បានស្លាប់បាត់ទៅហើយ។ បើយោងតាមការរៀបរាប់របស់អ្នកសំភាសន៍ការងារបាននិយាយថា បុរសនោះតែងតែទៅផ្ទះយឺតពេល ដោយសារធ្វើការលើសម៉ោង ហើយនេះវាអាចជាមូលហេតុដែលគាត់ចង់ផ្លាស់ប្តូរការងារ និងធ្វើការនៅក្នុងបរិយាកាសថ្មី។

    របាយការណ៍ដដែលបានឱ្យដឹងថា បុរសដែលបានស្លាប់ទើបតែមានអាយុ ៣៦ឆ្នាំប៉ុណ្ណោះ ហើយគាត់ត្រូវបានគេរកឃើញថា មានជំងឺលើសឈាម ដែលវាជាមូលហេតុបណ្ដាលឱ្យគាត់ស្រាប់តែគាំងបេះដូងស្លាប់តែម្តង (Sudden cardiac death) ។ យ៉ាងណាមិញគ្រូពេទ្យបាននិយាយថា ជនរងគ្រោះភាគច្រើនគាំងបេះដូងដោយសារមូលហេតុផ្សេងៗ ដូចជាជំងឺ​សរសៃឈាម​បេះដូង ឬលើសឈាមនេះ។ ប៉ុន្តែយ៉ាងណាមនុស្សធម្មតាក៏អាចមានបញ្ហាគាំងបេះដូងបែបនេះបានដែរ ហើយវាមិនមានរោគសញ្ញាឱ្យដឹងមុនទៀតផង។ ដូច្នេះហើយគ្រូពេទ្យណែនាំថា អ្នកដែលធ្លាប់មានជំងឺគាំងបេះដូង ឬបញ្ហាទាក់ទងនឹងបេះដូង គួរតែប្រុងប្រយ័ត្ន និងចៀសវាងធ្វើការហួសកម្លាំង ដើម្បីការពារការស្លាប់ដោយគាំងបេះដូងភ្លាមៗនេះ៕

    អត្ថបទ៖ លីដា

    Share This Post: