ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្រ្តាលីនឹងប្រឈមនឹងថ្ងៃក្ដៅ ៥០អង្សាសេ ប្រសិនប្រទេសនេះគ្មានសកម្មភាពលើការប្រែប្រួលអាកាសធាតុ

    BY autoadmin December 4, 2019
    អូស្រ្តាលីនឹងប្រឈមនឹងថ្ងៃក្ដៅ ៥០អង្សាសេ ប្រសិនប្រទេសនេះគ្មានសកម្មភាពលើការប្រែប្រួលអាកាសធាតុ

    កំណត់ត្រាអាកាសធាតុជាង ២០៦ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ ៩០ថ្ងៃប៉ុណ្ណោះ នៅក្នុងប្រទេសអូស្ត្រាលី ដោយមានទាំងការឆេះព្រៃផង ភ្លៀងតិចជាងធម្មតាផង ក៏ដូចជាភាពស្ងួតហួតហែង និងកត្តាជាច្រើនផ្សេងទៀត។ ប៉ុន្តែរបាយការណ៍អាក្រក់ជាងនេះទៀតនៅត្រង់ថា ទៅថ្ងៃមុខអូស្ត្រាលីនឹងមានកម្ដៅរហូតដល់ ៥០អង្សាសេ នៅក្នុងរដូវក្ដៅរបស់ពួកគេ។ ចំពោះទីក្រុងធំៗដែលត្រូវប្រឈមនឹងកម្ដៅដ៏ក្ដៅនេះមានដូចជា ស៊ីដនី និងមែលប៊នជាដើម ហើយអាកាសធាតុក្ដៅនេះនឹងក្លាយជាទម្លាប់នៅត្រឹមចុងសតវត្សរ៍នេះផ្ទាល់។

    វេជ្ជបណ្ឌិតលោក Kate Charlesworth ដែលជាគ្រូពេទ្យសុខភាពសាធារណៈមានប្រសាសន៍ថា យើងត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពីបញ្ហាសុខភាពដែលយើងកំពុងប្រឈម ដោយសារតែការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង ហើយសូម្បីតែមហន្តរាយផ្សេងៗ ដែលពីមុនមកមានចំនួនតិចតួច ក៏ពេលនេះកាន់តែប្រែប្រួលមិនធម្មតា។ សម្រាប់ឆ្នាំនេះផ្ទាល់កាលពីនិទាឃរដូវ ប្រទេសនេះមានភាពស្ងួតបំផុត ដែលធ្វើឱ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើងៗ។ បើនិយាយពីអាកាសធាតុវិញ ប្រទេសនេះគឺប្រឈមនឹងកម្ដៅជាកំណត់ត្រាដែលមិនធ្លាប់មានពីមុននោះទេ ពោលគឺគ្រប់យ៉ាងសុទ្ធតែប្រួលប្រែ៕

    អត្ថបទ៖ លីដា

    Share This Post: