ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឱ្យពិភាក្សាអំពីសិទ្ធិមនុស្សក្នុងប្រទេសខ្លួននោះទេ

    BY autoadmin December 5, 2019
    កូរ៉េខាងជើងព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឱ្យពិភាក្សាអំពីសិទ្ធិមនុស្សក្នុងប្រទេសខ្លួននោះទេ

    ប្រទេសកូរ៉េខាងជើងបានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី៤ ខែធ្នូ នេះថា ការពិភាក្សាណាមួយពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគេ គឺជា “ការបង្ករឿងដ៏ធ្ងន់ធ្ងរ” ហើយទីក្រុងព្យុងយ៉ាងនឹងមានប្រតិកម្មយ៉ាងខ្លាំង។ ការព្រមាននេះមាននៅក្នុងលិខិតរបស់ឯកអគ្គរដ្ឋទូតអសបរបស់កូរ៉េខាងជើង គឺលោក គីម សុង ដែលត្រូវបានចុះផ្សាយដោយរ៉យទ័រ។

    មូលហេតុដែលកូរ៉េខាងជើងឆ្លើយតបមកបែបនេះ គឺដោយសារសមាជិកជាច្រើននៃក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបនេះ មានគម្រោងស្នើសុំការប្រជុំមួយ ស្តីពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង។ លោក គីម សុង បានសរសេរថា ការប្រជុំបែបនេះនឹងជាសកម្មភាពនៃការសមគំនិត និងប្រកាន់ខ្ជាប់គោលនយោបាយអរិភាពរបស់អាមេរិក ដែលនឹងនាំឱ្យមានការចុះខ្សោយជាជាងជួយកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងការដោះស្រាយបញ្ហានុយក្លេអ៊ែរ៕

    អត្ថបទ៖ លីដា

    Share This Post: